ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលក់-ទិញ អាវុធដោយគ្មានការអនុញ្ញាត (ដាវសាំម៉ូរ៉ៃ) ត្រូវបានកម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន

កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទី កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ២ និងប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងទំពុន២ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ ភីធីធី ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលក់-ទិញ អាវុធដោយគ្មានការអនុញ្ញាត (ដាវសាំម៉ូរ៉ៃ)។

ជនសង្ស័យឈ្មោះ ទីវ ឈុនទី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះជួលលេខ៣៧០ បន្ទប់លេខ១០៧ ផ្លូវលេខ៦៧បេតេ ភូមិត្នោតជ្រុំ២ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យក៖ ដាវសាំម៉ូរ៉ៃ ចំនួន១៩១ដើម

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online