ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយបានសម្រេច ត្រូវកម្លាំងសមត្ថកិច្ច បានស្រាវជ្រាវឈានដល់ឃាត់ខ្លួន

នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៨:៣០ នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយ បានសម្រេចបណ្តាលឲ្យជនរងគ្រោះដួលម៉ូតូរងរបួស នៅចំណុចផ្លូវលេខ១៨៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១២DA ផ្លូវលេខ១៩២ ក្រុម២៥ ភូមិ៩ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង០៩:១៥នាទី។

ជនសង្ស័យឈ្មោះ ពៅ តារ៉ា ហៅ ជ្រុយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JJ ៣៩៤៨។ សម្ភារៈបាត់បង់៖ កាបូបស្ពាយ ចំនួន ០១ (អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ, កាតធនាគារ ABA និងប្រាក់ប្រហែល ៤០០,០០០រៀល (សែសិបម៉ឺនរៀល)។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online