ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដែកធ្វើសំណង់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចដែកធ្វើសំណង់ ប្រព្រឹត្តនៅចំណុចដីឡូតិ៍ក្រុមហ៊ុនOCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។
ជនសង្ស័យឈ្មោះ ផាត់ ផល្លា ភេទប្រុស អាយុ២៩ឆ្នាំ មុខររបរ រើសអេតចាយ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕