ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត ត្រូវបាន កម្លាំងសមត្ថកិច្ចឃាត់ខ្លួន

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ម៉ោង០១:៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចផ្លាកលេខរថយន្ត ខណៈកម្លាំងកំពុងដល់ចំណុចផ្លូវបេតុង ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

ជនសង្ស័យឈ្មោះ ជៀប សាវឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់៕