ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្មកដទៃ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌច្បារអំពៅ ឃាត់ខ្លួន
នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិអ្មកដទៃ នៅចំណុចនៅមុខផ្ទះគ្មានលេខ ភូមិស្វាយតាអុក សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ ខណៈកម្លាំងកំពុងធ្វើការល្បាត។
ជនសង្ស័យឈ្មោះរឿង សម្រេច ភេទ ប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ។
វត្ថុតាងដកហូត៖ កាំបិតប៉័ងតោ២, កូនកាំបិត២, ដង្កាប់២, កន្រ្តៃ២, ទួណឺវ៉ីស៥, កូនសោលេខ១៧ ចំនួន២, សោខ្សៀលេខ៨ ចំនួន១ និងដែកចុងស្រួចកែច្នៃសម្រាប់ឆ្កឹះសោ១
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕