ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ឃាត់ខ្លួន

នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង០២:៣០នាទី រំលងអាធ្រាត្រ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារថ្មីទី២ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃ ប្រព្រឹត្តនៅចំណុចមុខផ្ទះ៦៤អឺ០ ផ្លូវមុន្នីវង្ស កែងផ្លូវ១២៨ (ក្រុមហ៊ុនTPS ) ភូមិ៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។ ជនរងគ្រោះឈ្មោះសុិន វ៉េត ភេទ ប្រុស អាយុ៦៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សន្តិសុខGss នៅផ្ទះជួល នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ សុខ ធី ហៅ អាជ្រុយ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ

សម្ភារៈដកហូត៖​ ម៉ូតូម៉ាក់ Icon ពណ៌ខ្មៅលាយ ស សេរី ឆ្នាំ២០០៩ ពាក់ផ្លាកលេខ ត្បូងឃុំ 1.D 53720។ សម្ភារៈបាត់បង់៖​ទូរស័ព្ទម៉ាក់POPPO ពណ៌ខ្មៅ

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online