ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាន់កាប់នឹងជួញដូរអាវុធដោយខុសច្បាប់ សមត្ថកិច្ចឃាត់ខ្លួន ( មុខសញ្ញាចាស់ទេីបចេញពីពន្ធនាគារ)​

កាលពីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណៈកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការរឹតបន្តឹងការអនុវត្ត

ច្បាប់ចរាចរណ៍ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់នឹងជួញដូរអាវុធដោយខុសច្បាប់។

ជនសង្ស័យម្នាក់ឈ្មោះ លី ហុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកណ្តាល ម្តុំតាខ្មៅ​ ។

វត្ថុតាំងដកហូត៖​ អាវុធម៉ាក ZORAKI 2914 TD គ្រាប់ ចំនួន០៦ ពណ៌ទឹកប្រាក់។

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online