ជនសង្ស័យ០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ១ ធ្វេីការស្រាវជ្រាវឃាត់ខ្លួន លេីករណីលួច
នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១ ជនសង្ស័យចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ទួលស្វាយព្រៃ១ នៃអធិការដ្ឋាននគបាលខណ្ឌបឹងកេងកង ធ្វេីការស្រាវជ្រាវឃាត់ខ្លួន ករណីលួច ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១។
បច្ចុប្បន្នជនសង្ស័យ កម្លាំងសមត្ថកិច្ច កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិធី៕