ជនសង្ស័យ២នាក់ ទើបចេញពន្ធនាគារមិនទាន់បានស្រួលខ្កួនផងត្រូវជាប់អន្ទាក់ប៉ូលីសស្រុកគិរីវង់ម្តងទៀត
ជនសង្ស័យ២នាក់ទើបចេញពន្ធនាគារមិនទាន់បានស្រួលខ្កួនផងត្រូវជាប់អន្ទាក់ប៉ូលីសស្រុកគិរីវង់ម្តងទៀត ។ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃសុក្រ០៩រោចខែមាឃឆ្នាំឆ្លូវ ត្រីស័កព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ខែកុម្ភះឆ្នាំ២០២២ វេលាម៉ោង១៤ និង៤៥នាទី លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុក បានចាត់កម្លាំងជំនាញគ្រឿងញៀនស្រុកចេញល្បាតក្នុងភូមិសាស្រ្តលុះមកដល់ចំណុចកែងជុំមិត្តស្ថិតនៅភូមិពោធិ៍ខ្វិត ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដោយជនសង្ស័យ២នាក់ឃើញសមត្ថកិច្ចយើងល្បាតខ្លួនមានវត្ថុតាំងក្នុងខ្លួនភ័យខ្លាចបំរុងរត់គេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួនសួរនាំ ហើយឆែកក្នុងខ្លួនឃើញមានម្សៅក្រាមថ្លាពណ៍ចំនួន០៥កញ្ចាប់តូច ក្នុងខ្លួនជនសង្យ័យទាំង២នាក់ ដែលមានឈ្មោះដូចខាងក្រោម ÷
១.ឈ្មោះ ខៀវ ថាច ភេទប្រុស អាយុ៣៦ឆ្នាំមានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្ត តាកែវ (ជាមុខសញ្ញាធ្លាប់ជាប់ពន្ទនាគារចំនួន ០១លើកក្នុងឆ្នាំ២០១៩ ) ។
២.ឈ្មោះ ជាវ មនោផៃ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ(ជាមុខសញ្ញាធ្លាប់ជាប់ពន្ទនាគារចំនួន ០១ លើកក្នុងឆ្នាំ២០១៩) រួមទាំងសម្ភារះមានទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ាកណូគារ(Nចុចពិល)ពណ៍ខ្មៅ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាម និតិវិធីច្បាប់បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ៕