ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដ ត្រូវសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង១៥:៣០នាទី កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីឆ្កឹះលួចកញ្ចក់រថយន្ដ នៅចំណុចម្ដុំបេនឡានវីរះប៊ុនថាំង ផ្លូវលេខ៤៧ សង្កាត់វត្ដភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ប្រព្រឹត្ដកាលពីនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ នៅចំណុចមុខហាងលក់ស្រាS.Ligor ទីតាំងលេខ២៤៨ ផ្លូវលេខ៦៣ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

ជនសង្ស័យឈ្មោះ ចាន់ ទូច ហៅតូច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ០៨ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ មុខរបរមិនពិតប្រាកដ។

វត្ថុតាងដកហូត: ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JK 5289, ម៉ទ័រឆាបចំនួន០១គ្រឿង, ទូល័រវីស ដងពណ៌ខ្មៅ ចំនួន០២, កូនកំបិត ចំនួន០១, ដបសម្រាប់ជក់ថ្នាំ ចំនួន០១, មួកសុវត្ថិភាព ចំនួន០២ និងកូនសោរមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online