ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ខ្សែកមាស

នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ២០:០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចបន្ទប់ជួល ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីឆក់ខ្សែកមាស (ទម្ងន់០២ជី០៦ហ៊ុន) បានសម្រេច ប្រព្រឹត្តនៅចំណុចផ្លូវបេតុងផ្សារទួលលៀប ផ្លូវបេតុង ភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២។ ចំណែកជនរងគ្រោះឈ្មោះ រ៉ន ចាន់រ៉ា ភេទ ស្រី ជនជាតិ ខ្មែរ ស្នាក់នៅភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖

១-ឈ្មោះ លី តិចឃាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដឹកជញ្ជូនអីវ៉ាន់ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

២-ឈ្មោះ ផាន់ សារុន ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គួកជេររថយន្ត ស្នាក់នៅផ្ទះលេខ២៩ ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ស ឆ្នាំផលិត២០២១ ពាក់ផ្លាកលេខ ភ្នំពេញ ១JL ៧៦០៨, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JG៧៣៣១។ សម្ភារៈបាត់បង់៖ខ្សែកមាសទម្ងន់០២ជី០៦ហ៊ុន។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online