ជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ឃាត់ខ្លួន

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៤:៣០នាទី ស្ថិតនៅចំណុចតាមបណ្ដោយផ្លូវ OCIC ក្រុមទី៨ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរសព្ទដៃ។ ជនរងគ្រោះឈ្មោះ យ៉ោក រឺណា ភេទស្រី ជនជាតិ ខ្មែរ ស្នាក់នៅបន្ទប់ជួលគ្មានលេខ ផ្លូវលំ ភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ មុខរបរ នៅផ្ទះ។ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់៖

១-ឈ្មោះ អន វិសាល ភេទប្រុស អាយុ ២០ឆ្នំា ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិ១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ មុខរបរ បុគ្គលិករត់តុ (មានផ្ទុកសារធាតុញៀន)។

២-ឈ្មោះ ហេង ស៊ីថន ភេទប្រុស អាយុ ២១ឆ្នំា ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ដូនពេញ រាជធានីភ្នំពេញ មុខរបរបុគ្គលិករត់តុ (មានផ្ទុកសារធាតុញៀន)។

សម្ភារៈបាត់បង់៖ ទូរស័ព្ទដៃម៉ាក VIVO ពណ៌ ខ្មៅ។ សម្ភារៈដកហូត៖ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ សេរី ២០១៨ ផ្លាកលេខភ្នំពេញ 1HG-5395 ជារបស់ជនសង្ស័យឈ្មោះ អន វិសាល។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ជ្រោយចង្វារ​ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online