ជនសង្ស័យ ០៨នាក់ ជាមុខសញ្ញាឆក់ និងប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួន

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០០:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ នៅចំណុចហាងលក់ស្រាក្រឡុក ផ្លូវវ៉េងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណី ឆក់ ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកន្លងមក ចំនួន០៦ករណី។

ករណីទី១៖ ជើងធាក់ម៉ូតូបណ្តាលឲ្យដួលម៉ូតូរួចយកខ្សែក្រវ៉ាត់ កាំបិតប៉័ងតោ និងដំបងឬស្សីដេញវាយប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JH៦៥៦៩ ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ១ ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០២:៣០នាទី។

លើកទី២៖ ឆក់ទូរសព្ទ័ដៃម៉ាកអុបប៉ូ ប្រព្រឹត្តនៅចំណុចដីឡូតិ៍គ្មានលេខ ផ្លូវជាតិលេខ៣ ភូមិព្រៃកំបុត សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២១:៣០នាទី។

លើកទី៣៖ ធាក់ប្លន់យកម៉ូតូម៉ាក HONDA BEAT ពណ៌ក្រហម ស ពាក់ផ្លាកលេខ កណ្តាល ១AG៦៥១២ នៅចំណុចគីឡូម៉ែត្រលេខ ២៧ ជិតផែដែក ផ្លូវជាតិលេខ១ ឃុំដីឥដ្ឋ ស្រុក កៀនស្វាយ ខេត្ត កណ្តាល កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៥:១៥ នាទី។

លើកទី៤៖ ឆក់ទូរសព្ទ័ដៃម៉ាក OPPO នៅចំណុចផ្សារកំពង់សឹង្ហ ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល២០:៣០នាទី។

លើកទី៥៖ ធាក់ប្លន់យកម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ឡើងសេរីឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១F៦២៥៥ ចំណុចភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៥:១០ នាទី។

លើកទី៦៖ ធាក់ប្លន់យកម៉ូតូម៉ាកហុងដាស១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវលេខ៣៦៩ ភូមិចំពុះក្អែក១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃមិនចាំ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៤:៣០ នាទី។

ឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់៖

១-ឈ្មោះ ខូយ ភារៈ ហៅ ង៉ោល ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

២-ឈ្មោះ អ៊ាន ដាវ៉ាត់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករដឹកទឹកកក ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិពងពោះ ឃុំរោងដីរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

៣-ឈ្មោះ នី ចំណាន ហៅ ណាក់ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ ដឹកជញ្ជូនទំនិញ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៤-ឈ្មោះ នឿន ថានុ ហៅ ឌូ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះសំណាក់ប៉ារ៉ាដី ផ្លូវលំ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៥-ឈ្មោះ យ៉ត ម៉ី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្សារសំណង់១២ ផ្លូវលំ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

៦-ឈ្មោះ ម៉ន លី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៤ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

៧-ឈ្មោះ រី អ៊ូជី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករដឹកទឹកកក ស្នាក់នៅផ្ទះជួល ផ្លូវជាតិលេខ៣ ឃុំគងពិសី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

៨-ឈ្មោះ វេន សភត្រា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ភូមិក្តីដូង ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ព្រៃវែង ១W៣៦៦៨, ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ព្រៃវែង ១N ៧២១៥។ ភស្តុតាងចាប់យក៖ ម៉ូតូម៉ាកហុង សេ១២៥ ពណ៌ ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែម ឆ្នាំ២០២១ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១F-៦២៥៥។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាងខាងលើ កម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីវិធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online