ជនសង្ស័យ3នាក់ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ត្រូវបានគរបាលខេត្តកែបបង្ក្រាប
ខេត្តកែប៖ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងអន្តរាគមន៍ពិសេស និងប៉ុស្តិ៍រដ្ឋបាលសាមី នៅវេលាម៉ោង8:00នាទី យប់ថ្ងៃទី19 កក្កដា 2020 បានចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀន 1លើក នៅចំណុចសាលាបឋមសិក្សាអង្គភ្នំតូច ស្ថិតនៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
ប្រតិបត្តិការបង្ក្រាបករណីខាងលើ ឃាត់ខ្លួនជនសង្ស័យបានចំនួន3នាក់ ៖




- ឈ្មោះ ហ៊ី ស៊ីធិ ភេទប្រុស អាយុ18ឆ្នាំ មុខរបរកម្មករផលិតទឹកសុទ្ធ
- ឈ្មោះ មាស ច័ន្ទរិទ្ធី ភេទប្រុស អាយុ27ឆ្នាំ មុខរបរកម្មករផលិតទឹកសុទ្ធ។
- ឈ្មោះ ខ្នៅ រ៉ូ ភេទប្រុស អាយុ20ឆ្នាំ មុខរបរ ធ្វើការតាមភោជនីយដ្ឋាន។
ជនសង្ស័យទាំងបីនាក់រស់នៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប។ ក្រោយឃាត់ខ្លួនជនសង្ស័យ យើងដកហូតបានវត្ថុតាងមួយចំនួនទៀតរួមមាន : ម្សៅក្រាមព៌ណសថ្លាចំនួន4កញ្ចប់តូច , ម៉ូតូចំនួន1គ្រឿង និងទូរស័ព្ទដៃចំនួន4គ្រឿង។
ជនសង្ស័យរួមទាំងវត្ថុតាងយើងបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី និងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្ត៕