ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ត្រូវសមត្ថកិច្ច ស្រាវជ្រាវឃាត់ខ្លួន
នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២២ ស្ថិតនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត (ខ្ចីលុយនិងរថយន្ត)។ វត្ថុតាំងដកហូត៖ រថយន្តម៉ាកFord Ranger។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនិតិវិធី៕