ជន​សង្ស័យ​ចំនួន​០២នាក់​ ពាក់​ព័ន្ធ​ករណី​លួច​​ម៉ូតូ ត្រូវបានកម្លាំងជំនាញ​​នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន

នៅ​ថ្ងៃទី​១១​ ខែឧសភា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ព្រៃ​ជី​សាក់​ សង្កាត់​ចោមចៅ​ទី៣​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំងជំនាញ​​នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០២នាក់​ ពាក់​ព័ន្ធ​ករណី​លួច​​ម៉ូតូ​។

វត្ថុ​តាំង​ដក​ហូត​រួម៖​ ម៉ូតូម៉ាក​ហុង​ដា​សេ​១២៥​, ម៉ូតូ​កង់​បី​ ចំនួន​០១គ្រឿង​, កន្ត្រៃ​កាត់​ដែក​ ចំនួន​០២ និង​សម្ភារៈមួយ​ចំនួន​ទៀត​។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ​ពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕