ជន​សង្ស័យ​ចំនួន​០៣នាក់ ពាក់ព័ន្ធករណី​គាស់​ផ្ទះ​លួច​ម៉ូតូ ត្រូវបានកម្លាំងប៉ុស្តិ៍​នគរបាលរដ្ឋបាលចោមឃាត់​ខ្លួន

នៅ​ថ្ងៃទី​០៤​ ខែមេសា​ ឆ្នាំ​២០២២​ ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង​៣​ សង្កាត់​ចោមចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំងប៉ុស្តិ៍​នគរបាលរដ្ឋបាលចោមចៅ​ទី​១​ ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៣នាក់​ ពាក់ព័ន្ធករណី​គាស់​ផ្ទះ​លួច​ម៉ូតូ​។

វត្ថុ​តាំង​ដក​ហូត៖​ ម៉ូតូ​ចំនួន​០២គ្រឿង​,​ ដែក​កែ​ឆ្នៃ​សំរាប់​កាច់​កម៉ូតូ​ ចំនួន០២​ និង​សម្ភារៈមួយ​ចំនួន​ទៀត​

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវីធីច្បាប់៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online