ជន​សង្ស័យ​ម្នាក់ ពាក់ព័ន្ធករណីឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ ត្រូវបានកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវឃាត់ខ្លួន​

នៅថ្ងៃទី២៨​ ខែកុម្ភៈ ឆ្នាំ២០២២​ វេលា​វេលាម៉ោង១៧:៣០នាទីរសៀល​ កម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​ទៀត​ បន្ទាប់​ពី​ធ្វើសកម្មភាពឆក់​កាបូប​តាម​ផ្លូវ​សាធារណៈ បណ្ដាលឲ្យជនរងគ្រោះដួលបោកក្បាលស្លាប់ នៅចំណុចបន្ទប់ជួល ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ប្រព្រឹត្តកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ស្ថិត​នៅ​មុខព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ ភូមិក្បាលដំរី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ អ៊ុក កក្កនិកា ភេទស្រី អាយុ៤០ឆ្នាំ មុខរបរ លក់ដូរ (ស្លាប់)។

ជនសង្ស័យឈ្មោះ ប៉ា សុវណ្ណារ៉ា ហៅរ៉ា ភេទប្រុស មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online