ជាស្នាមអ្វី ជាបូស?

ស្នាមពកតូចនៅខាងក្រោយស្មាខាងឆ្វេងរបស់ទារកគឺជាស្នាមបន្ទាប់ពីចាក់វ៉ាក់សុំាងការពាជំងឺរបេង (BCG) ដែលបានចាក់អោយទារកពេលទើបនឹងកើត។ ជាធម្មតាក្រោយចាក់BCGហើយវានឹងបន្សល់ស្នាមពកតូចដែលជួនកាលអាចមានខ្ទុះតិចតួចដែលនេះជាការឆ្លើយតបរបស់ប្រព័ន្ធភាពសុំាទៅនឹងវ៉ាក់សុំាង។

មិនត្រូវយកដៃច្របាច់នោះទេ វាអាចក្លាយជាមានខ្ទុះ ឬអាចឆ្លងមេរោគជាដើម។ អ្វីដែលត្រូវធ្វើគឺទុកអោយស្នាមពកតូចអោយស្អាត នោះវានឹងបាត់ទៅវិញដោយខ្លួនឯង រួចវានឹងបន្សល់ស្លាកស្នាមលើស្មាខាងឆ្វេងដែលជារឿងធម្មតាបញ្ជាក់ថា អង់ទីក័រមានសម្រាប់ការពារជំងឺរបេង។

ប្រយ័ត្ន! ការយកដៃច្របាច់ ឬយកអ្វីលាបបិតលើនោះ ជាទង្វើគួរជៀសវៀង!

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online