ជួយស៊ែរឲ្យប្អូនប្រុសបានដឹងផង ! លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ប្រកាសស្វែងរក ក្មេងប្រុសម្នាក់ ដែលមានសមត្តភាពគិតលេខរហ័សរូបនេះ ដើម្បីលើកទឹកចិត្តនឹងផ្តល់…

កាលពីពេលថ្មីៗនេះ មានវីដេអូឃ្លីបមួយបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីក្មេងប្រុសម្នាក់ មានសមត្ថភាពគិតលេខបានរហ័ស និងត្រឹមត្រូវ ដែលធ្វើឱ្យមានការកោតសរសើរជាខ្លាំង។ នៅក្នុងឃ្លីបវីដេអូនោះបានឲ្យឃើញថា ក្មេងប្រុសម្នាក់នោះ មានសមត្ថភាពគិតលេខបានរហ័ស ដោយមានបុរសម្នាក់ទៀតជាអ្នកហៅលេខអោយ ចំណែកឯបុរសម្នាក់ទៀតជាអ្នកចាំគិតលេខដោយប្រើទូរស័ព្ទដៃ ជាលទ្ធផល ក្មេងប្រុសម្នាក់នោះបាន គិតលេបានយ៉ាងរហ័ស និងត្រឹមត្រូវ មិនចាញ់ម៉ាស៊ីនគិតលេខប៉ុន្មានឡើយ។

ជាមួយគ្នានេះ ដោយឃើញពីសមត្ថភាពដ៏ពូកែរបស់ក្មេងប្រុសខាងលើនេះ លោកឧកញ៉ាចិត្តធម៌ ស្រី ចាន់ថន ដែលគ្រប់គ្នាបានស្គាល់ថា ជាឧកញ៉ាមួយរូបមានចិត្តសប្បុរសធម៌ តែងតែជួយដល់អ្នកក្រីក្រជួបទុក្ខលំបា.កជាច្រើន លោកឧកញ៉ាចិត្តធម៌រូបនេះបានប្រកាសស្វែងរកក្មេងប្រុសដ៏មានសមត្តភាពរូបនេះ ដើម្បីធ្វើការលើកទឹកចិត្ត នឹងជួយផ្ដល់ឱកាសប្អូន ដោយលោកបានសរសេរថា «តើបងប្អូនណាស្គាល់ប្អូនប្រុសម្នាក់នេះទេ?? ខ្ញុំចង់ជួបប្អូនប្រុសនេះ ដើម្បីលើកទឹកចិត្តនឹងផ្តល់ឱកាសអោយប្អូន ៕

By: Bonny