ជឿតាមសំដីអ្នកជិតខាងដុតផ្ទះខ្លួនឯងឆេះម៉ត់
ខេត្តព្រះសីហនុ៖ វេលាម៉ោង ១០:៥៤ នាទី ស្ថិតនៅក្រុម១១ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានករណីអគ្គីភ័យមួយបានកើតឡើងភ្លើងឆេះផ្ទះប្រជាពលរដ្ឋមានទំហំទទឹងប្រវែង ៦x៩ម៉ែត្រ សាងសងពីឈើ ប្រកស័ង្កសី ជញ្ជាំងបាំងដោយក្តារ បាតក្រោមចាក់សាប ជាកម្មសិទ្ធិរបស់ប្រជាពលរដ្ឋឈ្មោះ ងូវ មុំ ភេទ ស្រី អាយុ ៦៨ ឆ្នាំ មានទីលំនៅក្រុម៩ ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ បង្កដោយឈ្មោះ អ៉ិន រ័ត្នធា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ត្រូវជាកូនបង្កើតម្ចាស់ផ្ទះ ។
មូលហេតុ: តាមសំដីអ្នកជិតខាងគឺឈ្មោះ អ៉ិន រត័្នធា ជាកូនម្ចាស់ផ្ទះ តែងតែព្យាយាមដុតផ្ទះខ្លួនឯងជាច្រើនលើក (សតិមិនល្អ) ។
ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០១ គ្រឿង ប្រើទឹកអស់ចំនួន ០២ រថយន្ត ពន្លត់បានទាំងស្រុង ។
ខូចខាតទ្រព្យសម្បត្តិ ផ្ទះមួយខ្នងបានឆេះទាំងស្រុង ។ ដោយឡែក ឈ្មោះ អ៉ិន រ័ត្នធា ជាជនបង្កត្រូវបានឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវដើម្បីសួរនាំ ។


