ឈរជ្រៀកឈើហើយក៏ត្រូវបានបន្ទះដាច់ខ្ទាតមកត្រូវនឹងបំពង់កបណ្តាលឲ្យស្លាប់
ខេត្តកំពង់ឆ្នាំង: នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង១០និង០០នាទី នៅភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ឈ្មោះអ៊ុន ចាន់សុភ័ស្ស ភេទប្រុស អាយុ៣៦ឆ្នាំ បានឈរជ្រៀកឈើហើយក៏ត្រូវបានបន្ទះឈើគងនិងផ្លែរណារួចដាច់ខ្ទាតមកត្រូវនឹងបំពង់កបណ្តាលឲ្យរងរបួសធ្ងន់រួចបានបញ្ជូនទៅមន្ទីរពេទ្យ និងបានស្លាប់ភ្លាមនៅមន្ទីរពេទ្យ៕


