ញុំាផ្លែខ្នុររាល់ថ្ងៃតើនិងមានអ្វីប្លែក? នេះគឺជាអ្វីដែលអ្នកគួរដឹង!

ខ្នុរ ជាផ្លែឈើហូបផ្លែដែលមានរសជាតិផ្អែម និងជូអែម ផ្ទុកទៅដោយវីតាមីន និងសារធាតុរ៉ែជាច្រើនរួមមាន វីតាមីន C និង A, thiamin, niacin, riboflavin, B-complex, កាល់ស្យូម ប៉ូតាស្យូម ជាតិដែក ស័ង្កសី សូដ្យូម និងអាស៊ីតហ្វូលិក កាបូនអ៊ីដ្រាត និងជាតិសរសៃ Fiber ។
វីតាមីន និងសារធាតុរ៉ែទាំងអស់នេះហើយ ទើបធ្វើឱ្យផ្លែខ្នុរផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងចំពោះសុខភាពបន្ទាប់ពីទទួលទានវា រួមមាន៖

១-ផ្លែខ្នុរផ្តល់នៅថាមពលដ៏អស្ចា: ប្រហែល៩០%នៃផ្លែខ្នុរគឺជាជាតិកាបូអ៊ីដ្រាត ។ វាអាចផ្តល់នៅថាមពល ភ្លាមៗដល់យើង សូមទទួលទានវាជាអាហារសម្រន់ចន្លោះអាហារទាំងពីរពេល ។
២-ជាតិកាល់ស្យូម: ផ្លែខ្នុរប្រហែលមួយកូនចានតូចផ្តល់នូវជាតិកាល់ស្យូមជិត៥០ក្រាម ។ ដូច្នេះខ្នុរល្អសម្រាប់សុខភាពឆ្អឹង និងជួយកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង ។
៣- ប្រឆាំងនឹងជំងឺមហារីក: ជំងឺលើសសម្ពាធឈាម ជំងឺក្រពះ និងការរលាក បាក់តេរី និងវីរុស ហើយទ្រទ្រង់ដល់ប្រព័ន្ធការពាររាងកាយ
៤-សារជាតិប្រឆាំងអុកស៊ីតកម្ម: ផ្លែខ្នុរមានសារជាតិប្រឆាំងអុកស៊ីតកម្មដែលមានឈ្មោះថា Phenolics និង Flavonoids។ សារជាតិទាំងពីរនេះជួយធ្វើឲ្យភាពចាស់ថយចុះ និងប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរី ការពារធ្មេញ និងឆ្អឹង ជាតិដែកសម្រាប់ផ្លែខ្នុរក៏ជួយបន្ថយហានិភ័យនៃជំងឺភ្នែកឡើងបាយផងដែរ ។
៥- រក្សាសំពាធឈាមឲ្យមានតុល្យភាព : បន្ថយអាការអន្ទះអន្ទែង និងបង្ការភាពស្លេកស្លាំង ធ្វើឱ្យឈាមដើរស្រួល នឹងជំនួយផលិតគ្រាប់ឈាមក្រហម បង្ការហានិភ័យជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ការពារប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ។
៦-មានផ្ទុកទៅដោយវីតាមីន C : ផ្លែខ្នុរក៏មានវីតាមីន C ដែលវាជាសមាសធាតុជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់អ្នកមានភាពរឹងមាំ និងធ្វើឲ្យអ្នកមិនងាយមានជំងឺ ផ្សេងៗ ។
៧-ល្អចំពោះប្រព័ន្ធរំលាយអាហារ: ជាតិសរសៃទាំងអស់នៅក្នុងផ្លែខ្នុរផ្ទុកទៅដោយជាតិទឹក និងមានដំណើការយ៉ាងល្អក្នុងការពង្រឹងការរំលាយអាហារ ។ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាជាមួយនឹងប្រព័ន្ធរំលាយអាហាររបស់អ្នករួចទៅហើយ ថែរក្សាស្បែក ធ្មេញ ឆ្អឹង និងភ្នែក សូមកុំបរិភោគផ្លែខ្នុរដោយគ្មានការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ៕
៨- សម្រកទម្ងន់: ជំនួយដល់កម្លាំង ប្រសិនបើបងប្អូនអាចទទួលទានផ្លែរខ្នុរ ជំនួសអាហានៅពេល រឺ នៅពេលញាុំអាហារពេលព្រឹករួច វាមិនត្រឹមតែអាចជួយដល់បញ្ហាទល់លាមកតែមួយមុខទេ វាក៏ជួយសម្រកទម្ងន់បានថែមទៀតផង ។
ចំណាំ៖ ទោះបីជាផ្លែខ្នុរផ្ដល់អត្ថប្រយោជន៍ច្រើនយ៉ាងណា ក៏យើងមិនគួរទទួលទានវាច្រើនពេកឡើយ ហើយសម្រាប់អ្នកដែលមានប្រតិកម្មជាមួយផ្លែខ្នុរ គួរតែកុំទទួលទានអី៕



By: Bonny