ដល់.ក ! ១ឆ្នាំខេត្តបន្ទាយមានជ័យបង្ក្រាបបទល្មើស៣៨៤លើក ឃាត់ខ្លួនមនុស្សដល់ទៅ១២០០នាក់
ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យរយៈពេល១ឆ្នាំ២០១៩សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនបាន៣៨៤លើកឃាត់ខ្លួនជនសង្ស័យបានចំនួន១២០០នាក់ បើប្រៀបធៀបឆ្នាំ២០១៨មានការថយចុះយោងតាមរបាយការណ៍ប្រចាំឆ្នាំ២០១៩ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។
បើយោងតាមរបាយកាណ៍រយៈពេល១ឆ្នាំឆ្នាំ២០១៩កន្លងទៅនេះខេត្តបន្ទាយមានជ័យកម្លាំងសមត្ថកិច្ចមានកម្លាំងនគរបាលស្នងការដ្ឋាននគរបាលខេត្តនិងកម្លាំងកងរាជអាវុធហត្ថខេត្តបានបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន៣៨៤លើកបើប្រៀបធៀបឆ្នាំ២០១៨កន្លងទៅមានចំនួន៣៩៨លើកគឺមានការថយចុះ ។
ឃាត់ខ្លួនជនសង្ស័យមានចំនួន១២០០នាក់ស្រី៨៥នាក់ ក្នុងនោះមានករណីជួញដូរមានចំនួន២២៤ករណី ឃាត់ខ្លួនជនសង្ស័យ៧៩១នាក់ស្រី ៧២នាក់ ករណីប្រើប្រាស់១៦០ករណី ឃាត់ខ្លួនជនសង្ស័យ៤០៩នាក់ ស្រី១៣នាក់ បង្ក្រាបតាមដិការ០១ករណីជនសង្ស័យ១នាក់ ។
ដកហូតវត្ថុតាងមានគ្រឿញៀនប្រភេទមេតំហ្វេតាមីន(WY)ទំងន់៩៥៨.២៤ក្រាម គ្រឿញៀនមេតំហ្វេតាមីនអាយ(ICE)ទំងន់៥,៤៦៨.៨៣ក្រាម គ្រឿងញៀនម្ស៉ៅម៉ត់និងម្ស៉ៅក្រាមមានទំងន់១៩២,៨៥ក្រាម គ្រឿងញៀនអ៊ីស្តាស៊ីទំងន់១៤០,១៤ក្រាម គ្រឿងញៀនថ្នាំគ្រាប់ហ្វាយៗ(គ្រវី)ចំនួន១៧គ្រាប់ កញ្ឆាក្រៀមទំងន់១៣៥,៦០ក្រាម។
ហើយកម្លាំងសមត្ថកិច្ចដកហូតមានកាំភ្លើងខ្លីមានចំនួន០៨ដើម រថយន្តចំនួន៥គ្រឿង ម៉ូតូ៧៥គ្រឿង ទូរស័ព្ទដៃ៥៤៦គ្រឿង កំព្យូទ័រចំនួន២គ្រឿង ប្រាក់ខ្មែរមានចំនួន២.១៩៧.៥០០រៀល ប្រាក់ថៃចំនួន៣៨.៥៣០បាត លុយដុល្លាចំនួន១.៦៣២ដុល្លា និងសម្ភារៈឧបករណ៍វេចខ្ចប់មួយចំនួនទៀត ៕
ប្រភព៖ https://kohsantepheapdaily.com.kh/