ដាក់កំហិតហើយ! Apple Store ទូទាំងប្រទេសចិននឹងត្រូវបិទទ្វារ រហូតដល់ថ្ងៃ ៩ កុម្ភៈ
ក្រុមហ៊ុន Apple បានប្រកាសសេចក្ដីថ្លែងការណ៍ផ្លូវការមួយកាលពីពេលថ្មីៗនេះ ជុំវិញការកំណត់ឲ្យហាងលក់ Apple Store ទាំងអស់នៅទូទាំងប្រទេសចិន ត្រូវបិទផ្អាកដំណើរការឲ្យបានទាំងស្រុងយ៉ាងយូរត្រឹមថ្ងៃទី ៩ កុម្ភៈ ឆ្នាំ ២០២០ នេះ។
ជាសារឆ្លើយតបទៅនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងពីការរាតត្បាតនៃវីរុសកូរ៉ូណា និងការប្រកាសអាសន្នរបស់អង្គការសុខភាពពិភពលោក ឲ្យមនុស្សគ្រប់បណ្តាប្រទេសនិងនៅប្រទេសដែលកំពុងកើតមានវីរុសនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់។
គួរបញ្ជាក់ថាការផ្អាកដំណើរការនេះ បិទទ្វារតែហាងទូទៅប៉ុណ្ណោះ ដោយឡែក Apple Online Store ក្នុងប្រទេសចិននៅបើកឲ្យដំណើរការជាធម្មតាដដែល។

កន្លងទៅក៏មានចចាមអារ៉ាមថារោងចក្ររបស់ Foxconn ដែលត្រូវផលិត iPhone 9 និង AirPods ប្រឈមការផ្អាកដំណើរការ តែក្រោយមកក៏ត្រូវបានអ្នកនាំពាក្យ Foxconn ចេញមុខច្រានចោល ថាមិនមែនការជាពិតឡើយ គ្រាន់តែសម្រាក សម្របទៅនឹងថ្ងៃចូលឆ្នាំចិនដែលរដ្ឋាភិបាលពន្យារបន្ថែមតែប៉ុណ្ណោះ៕
ប្រភព៖ GSMarena ប្រែសម្រួល៖ http://news.sabay.com.kh/