ដុតផ្ទះម្តាយខ្លួនឯងរួចវាយសមត្ថកិច្ចបណ្តាលឲ្យរបួសត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

ក្រុងតាខ្មៅ:កើតហេតុថ្ងៃទី១២ខែកក្កដាឆ្នាំ២០២០ ម៉ោង០០.៣០នាទី ចំណុចផ្ទះជនរងគ្រោះ ភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ជនរងគ្រោះ០២នាក់៖
១-ឈ្មោះ ព្រំ សុធីភេទស្រី អាយុ៤៨ឆ្នាំមានទីលំនៅភូមិសង្កាត់កើតហេតុ, មុខរបរលក់កូនឈើ(ត្រូវជាម្តាយជន
សង្ស័យ តែមិនបានដាក់ពាក្យប្តឹងទេ)។
២-ឈ្មោះផន លីកូ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នាយប៉ុស្តិ៍ស្តីទី (រងរបួសក្បាលដេរ៣ថ្នេរ)។
ជនសង្ស័យឈ្មោះ ថន សម្បត្តិ ភេទប្រុសអាយុជាង២៧ឆ្នាំ នៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ (ឃាត់ខ្លួន)។សម្ភារៈខូចខាត៖
១-ឆេះផ្ទះ១ខ្នងធ្វើពីឈើលើថ្មក្រោមទំហំ៥គុណនិង៩ម៉ែត្រ
២-ឆេះម៉ូតូ២គ្រឿង
៣-មាស៥ជី។
៤-លុយដុល្លា$2000
៥-លុយខ្មែរ២លានរៀល
៦-សម្ភារៈមួយចំនួន។
វត្ថុតាងចាប់យក៖
-ខ្សែក្រវ៉ាត់១ពណ៌ខ្មៅ របស់ជនសង្ស័យ។


កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានប្រើប្រាស់គ្រឿងញៀន រួចហើយ ត្រូវម្តាយចាក់សោរទុកចោលក្នុងផ្ទះ ធ្វើឲ្យជនសង្ស័យខឹងបានវាយបំផ្លិចបំផ្លាញម៉ូតូខូចខាតអស់២គ្រឿង និង ដុតផ្ទះបណ្តាលឲ្យឆេះខ្ទេច អស់សម្ភារៈ មានក្នុងផ្ទះ ។
សមត្ថកិច្ចនគរបាល សង្កាត់តាក្តុល បានចុះអន្តរាគមន៍ បើកផ្លូវនាំរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ចុះជួយដើម្បីបាញ់ទឹកពន្លត់ តែពេលនោះឃើញជនសង្ស័យ ដេកកណ្តាលផ្លូវមិនឲ្យរថយន្តចូលទៅបាន ដោយខ្លាច រថយន្តកិន សមត្ថកិច្ច ឲ្យជនសង្ស័យក្រោកចេញ តែត្រូវជនសង្ស័យដកខ្សែក្រវ៉ាត់វាយ ចំក្បាលខាងឆ្វេងបណ្តាលឲ្យរយៈបែកឈាមក្រោយកើតហេតុជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននាំមកអធិការដ្ឋានដើម្បីបន្តចាត់ការតាមនីតិវិធី ។