ដើមឈើបុស្សនាគ រលើងសង្កត់រថយន្តចំនួន ០៣គ្រឿង 

សៀមរាប៖ នៅវេលាម៉ោង ១៤:០០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ មានករណីរលំឈើសង្កត់រថយន្ដចំនួន ០៣គ្រឿង នៅចំណុចចំណតរថយន្ដទឹកធ្លាក់ជាន់ទី៣ (ទឹកជ្រោះភ្នំគូលែន) បណ្តាលមកពី ឬស និងគល់ឈើមានសភាព ពុកផុយ ( មុនរលំមានភ្លៀងបន្តិច មិនមានខ្យល់ខ្លាំងទេ) ។

សមត្ថកិច្ចបានបញ្ជាក់ថា : ករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ តែបានបណ្តាលឲ្យខូចខាតរថយន្តចំនួន ០៣គ្រឿង (ធ្ងន់ )

១. រថយន្ដ Lexus 200T ពណ៏ក្រហម ស្លាកលេខ(ភ្នំពេញ 2AX-1787) ០១គ្រឿង ខូចខាតផ្នែកខាងក្រោយ

២. រថយន្ដ Ford Ranger ពណ៏ស ស្លាកលេខ (ភ្នំពេញ2AV-3368) ០១គ្រឿង ខូចខាតផ្នែកដំបូលទាំងស្រុង

ម្ចាស់រថយន្តទាំងពីរគ្រឿងខាងលើ ឈ្មោះ សុខ លី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្ដសៀមរាប។

៣. រថយន្ដ Toyota Vigo ពណ៏ខ្មៅ ស្លាកលេខ (សៀមរាប2C-3176) ខូចខាតផ្នែកខាងមុខ

ម្ចាស់រថយន្ដឈ្មោះ អ៊ុន វីរៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ យោធា ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង/ខេត្ដសៀមរាប។

សមត្ថកិច្ចបានបន្តបញ្ជាក់ថា : បច្ចុប្បន្នបុគ្គលិកក្រុមហ៊ុនកំពុងកាត់ឈើដើម្បីយករថយន្ដចេញ និងខាងក្រុមហ៊ុនបានហៅម្ចាស់រថយន្តទាំង០៣គ្រឿង ទៅដោះស្រាយនៅកន្លែងលក់សំបុត្រខាងក្រោម ៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online