ដែនជម្រកសត្វព្រៃស្រែពកខេត្តមណ្ឌល គិរីប្រទះឃើញហ្វូងសត្វដំរី៨ក្បាល

ខេត្តមណ្ឌលគិរី÷ ដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី អមជាមួយនឹងក្តីរំភើបរីករាយឥតឧបមាក្រុមអ្នកវិទ្យាសាស្រ្ត ផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី និងអង្គការWWF បានផ្តល់របាយការណ៍នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ នេះ ដោយបញ្ជាក់ថាពួកគេបានប្រទះឃើញហ្វូងសត្វដំរីអាស៊ីសរុបចំនួន៨ ក្បាល (Asian elephant ) Elephas maximus ពេលដែលពួកគេបានចុះតាមដាននិងកត់ត្រាទិន្នន័យបន្ទាត់ត្រង់សិក។ការសិក្សាស្រាវជ្រាវនេះ នៅ ក្នុងដែនជម្រកធម្មជាតិនៃតំបន់ស្រែពក។

សកម្មភាពតាមដាន សិក្សានេះ ជាផ្នែកមួយនៃកម្មវិធីស្រាវជ្រាវអំពីសត្វដំរីអាស៊ីនៃគម្រោងកាំប៉ាស(CAMPAS)ដឹកនាំដោយ ក្រសួងបរិស្ថាន ហើយមានការរួមថវិការបន្ថែមពី អង្គការWWF ។ ស្ថិតក្រោមលក្ខខណ្ឌអាកាសធាតុដ៏លំបាក ហើយផ្គួបជាមួយនឹងភាពអត់ធ្មត់ខ្ពស់ គំហើញនៃសត្វដ៏កម្រមួយប្រភេទនេះ ត្រូវបានកត់ត្រាទុកនៅទីតាំងស្រាវជ្រាវមួយដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានប្រមូលលាមក និងដានជើងរបស់វាកាលពីអំឡុងរដូវប្រាំងឆ្នាំមុន។ ហ្វូងសត្វដំរីទាំងនេះ បច្ចុប្បន្នកំពុងរស់នៅដោយសុវត្ថិភាពនៅក្នុង ទីជម្រក ធម្មជាតិរបស់ពួកវា ក្រោមការការពារយ៉ាងតឹងរ៉ឹងដោយ មន្រ្តីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃស្រែពកនៃខេត្តមណ្ឌលគិរី៕

 

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online