ដោយសារតែម្តាយនិងបងប្អូន មានការធ្វេសប្រហែស ទើបបណ្ដាលឱ្យក្មេងប្រុសពីរនាក់បងប្អូនចុះលេងទឹកអូរបណ្ដាលឱ្យលង់ស្លាប់

(កំពង់ធំ)៖ នៅវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី ៣០ ខែ សីហា ឆ្នាំ២០២០ នៅត្រង់ចំណុចអូរកប់ឆ្កែ ភូមិសុភមង្គល ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។

សពក្មេងប្រុសរងគ្រោះ០២នាក់មាន៖
១- ឈ្មោះ លី សុខខែត អាយុ ១០ឆ្នាំ ជនជាតិខ្មែរ នៅភូមិតាមិញ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
២- ឈ្មោះ លី សុខខុន អាយុ ០៧ ឆ្នាំ ជនជាតិខ្មែរ (ក្មេងប្រុសរងគ្រោះទាំងពីរជាបងប្អូនបង្កើត) ។

តាមការបំភ្លឺរបស់ឈ្មោះ គឿន ណាង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយបង្កើតរបស់ក្មេងទាំងពីរ បានរៀបរាប់ថា៖ វេលាម៉ោង ០៦:០០ នាទីព្រឹក ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ខ្លួនបានជិះ (គោយន្តកន្ត្រៃ) របស់ឈ្មោះ ញឹម ញ៉ុន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ ត្រូវជាបងប្អូន ដោយមានកូនប្រុសពីរនាក់ទៅជាមួយ.ឈ្មោះលី សុខខែត និងឈ្មោះលី សុខខុន មានឈ្មោះដឹម ឃីម ភេទស្រី មានឈ្មោះ ប៊ុនណា គុន ភេទប្រុស និងឈ្មោះញ៉ាន ផល្លី ភេទស្រី បាននាំគ្នាទៅបាញ់ថ្នាំដំឡូង និងច្រូតស្មៅ នៅតំបន់កើតហេតុខាងលើ ពេលទៅដល់ ខ្លួនបានដើរច្រូតស្មៅម្នាក់ឯងដោយទុកកូនប្រុសទាំងពីរឈ្មោះ លី សុខខែត និង លី សុខខុន នៅជាមួយបងប្អូនកន្លែងទុកគោយន្តកន្ត្រៃ លុះវេលាម៉ោង ១៤ និង ៣០នាទី ត្រូវត្រឡប់ទៅផ្ទះវិញ ក៏មិនបានឃើញកូនរបស់ខ្លួនទេ ។ ក៏បាននាំគ្នាដើររកឃេីញខោ និងអាវនៅលេីលូតាមផ្លូវក៏នាំគ្នាចុះរាវមុខលូមានអូរទឹកជំរៅពីរម៉ែត្រពេលនោះឈ្មោះញឹម ញ៉ុន ត្រូវជាបងបានចុះរាវប៉ះចំឃេីញកូនទាំងពីរ របស់ខ្លួននៅបាតអូរក៏ស្រង់មកពិនិត្យ ឃេីញស្លាប់មិនដឹងស្មេីណាទេ ក៏បានដឹកយកសាកសពទៅលំនៅដ្ឋានរបស់ខ្លួន ។

ក្រោយដឹងព័ត៌មាន សមត្ថកិច្ចជំនាញ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាល មេភូមិ និងគ្រួសារសពចុះដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យទីកន្លែងកេីតហេតុ និងសាកសព ។ បន្ទាប់ពីបានពិនិត្យចប់សព្វគ្រប់ហើយ សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់សពក្មេងប្រុសទាំងពីរនាក់បងប្អូន ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕