ដោះស្រាយកំហឹងទាញយកម៉ាស៊ីនថតរូបវាយក្បាលប្អូនប្រុសបង្កេីតឱ្យរងរបួសត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមផ្លូវច្បាប់
ក្រុងបាត់ដំបង៖ កាលពីថ្ងៃព្រហស្បតិ៍៨កេីតខែមាឃឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២វេលាម៉ោង១៩និង៣០នាទីមានករណីហិង្សាក្នុងគ្រួសារដោយចេតនាមានស្ថានទម្ងន់ទោសមួយកើតឡើងត្រង់ចំណុច ក្រុម ទី០៣ ភូមិគោកពន្លៃ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលបង្កដោយជនសង្ស័យ ឈ្មោះ អុិន ហ៊ាង ហៅ សំអាត ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅភូមិគោកពន្លៃ សង្កាត់អូរ ម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានយកម៉ាស៊ីនថត វាយក្បាលជនរងគ្រោះត្រូវជាប្អូនបង្កើត ឈ្មោះ អុិន ហ៊ាន ហៅ យ៉ាត ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិសង្កាត់ខាងលើបណ្តាលឱ្យរងរបួសត្រង់ក្បាល ។
បន្ទាប់ពីពេលកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងសុំឱ្យសមត្ថកិច្ចអនុវត្តតាមច្បាប់ចំពោះសកម្មភាពរបស់បងបង្កេីតនេះ ហេីយនោថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២២ អនុវត្តយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបងបានដឹកនាំកម្លាំងផ្នែកជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរម៉ាល់នាំខ្លួនជនបង្កខាងលេីមកសាកសួរនិងសម្រេចឃាត់ខ្លួនដេីម្បីអនុវត្តតាមនីតិវិធី ច្បាប់។
បច្ចុប្បន្នះជនសង្ស័យនគរបាលបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យ ជំនាញអនុវត្តបន្តតាមនីតិវិធី ច្បាប់ហេីយ៕