ដោះស្រាយគំនុំចាស់ដោយប្រេីកាំភ្លេីងខ្យល់បាញ់គូរទំនាស់ឱ្យរបួសក្បាលត្រូវឃាត់ខ្លួននៅ…
-កាលពីថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ២២និង១០នាទី នៅក្រុមទី ០៥ ភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងខេត្តបាត់ដំបង មានករណីហិង្សាមួយកេីតឡេីងដែលករណីនេះបង្កដោយជនសង័្សយមិនស្គាល់អត្តសញ្ញាណប្រេីប្រាស់អាវុធបាញ់មកលេីជនរងគ្រោះ ឈ្មោះ សៀន វុទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបណ្តាលឱ្យរងរបួសចំក្បាលបែកឈាម។

ក្រោយកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដេីម្បីស្រាវជ្រាវនិងមានវិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិដោយ ក្នុងបណ្តឹងជនរងគ្រោះមានការសង័្សយទៅលេីអ្នករស់នៅជិតខាងម្នាក់ដែលធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមកថាអាចជាអ្នកប្រព្រឹត្តិ។

ពេលទទួលបានព័ត៌មាននេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងយោបល់ណែនាំរបស់លោកវរសេនីយ៍ទោ លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានដឹកនាំមន្រ្តីជំនាញធ្វេីការស្រាវជ្រាវករណីនេះហូតដល់ថ្ងៃទី៤ ខែ កក្កដា ឆ្នាំ២០២០ នគរបាលសម្រេចឃាត់ខ្លួនឈ្មោះ មឿត សាមឿន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិកូនសេក សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរស្រាវជ្រាវលេីបញ្ហានេះ ក្រោយពេលសាកសួរជនសង័្សយបានសារភាពថាខ្លួនពិតជាបានយកកាំភ្លើងខ្យល់បាញ់ទៅលើជនរងគ្រោះខាងលេីកាលពីរាត្រីថ្ងៃទី ០៣ខែកក្កដាឆ្នាំ២០២០ពិតប្រាកដមែន។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានបញ្ជាក់ថា មូលហេតុដែលជនស័ង្សយប្រេីប្រាស់អាវុធខ្យល់បាញ់ទៅលេីជនរងគ្រោះខាងលេីដោយសារតែខ្លួនចង់ដោះស្រាយគំនុំចាស់ជាមួយតែប៉ុណ្ណោះ ។ លោកអធិការបន្តថា ក្នុងពេលនេះសមត្ថកិច្ចនគរបាលធ្វេីការដកហូតអាវុធខ្យល់ដែលជាមធ្យោបាយបង្កនោះហេីយ និងបានរៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការបន្តតាមផ្លូវច្បាប់៕(រូបភាពនគរបាលក្រុងបាត់ដំបង)