ដំណឹងស្វែងរកសាច់ញាតិអ្នកជំងឺ
ខេត្តតាកែវៈមន្ទីរពេទ្យបង្អែកខេត្តតាកែវ មានកិត្តិយសសូមប្រកាសស្វែងរកសាច់ញាតិអ្នកជំងឺដែលមានភិនភាគដូចរូបខាងក្រោមនេះ។ សូមបញ្ជាក់ថាអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៏នេះ បាននឹងកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យតាំងពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២០ មកម្លេះ ហើយរហូតមកដល់ពេលនេះមិនទាន់មានសាច់ញាតិណាមកមើលគាត់នៅឡើយទេ។ បើបងប្អូនណាបានស្គាល់បុរសដែលមានភិនភាគដូចនេះ សូមមេត្តាជួយប្រាប់សាច់ញាតិរបស់គាត់ផង! សូមអរគុណ!
ប្រភពៈមន្ទីរពេទ្យបង្អែកខេត្តតាកែវ

