ដំណឹង!! ដាច់វេនរាល់ឆ្នាំ ព្រះគ្រូចៅអធិការវត្តមួយស្ថិតនៅខេត្តកំពង់ឆ្នាំង ដង្ហោយពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនផង ខណៈ…

កំពង់ឆ្នាំង : បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលប្រជាជនកម្ពុជានាំគ្នា ប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយគឺ ចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២… និងរហូតដល់ថៃ្ងបញ្ចប់ជាថៃ្ងភ្ជុំបិណ្ឌ ដោយមានពុទ្ធបរិស័ទបានដាក់វេនគ្នានាំក្រុមគ្រួសារទៅវត្ត យកចង្ហាន់ ទៅប្រគេនព្រះសង្ឃ នៅតាមវត្តអារាមមិនឱ្យដាច់ឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី ចៅអធិការវត្តសម្តេចនន្ង៉ែតសែនជ័យសត្ថារាម (ហៅវត្តក្រឡាញ់ចាស់) បែរជាបានដង្ហោយហៅពុទ្ធបរិស័ទយកចង្ហាន់ ទៅវត្តរបស់ព្រះអង្គទៅវិញ ដោយសារតែវត្តក្រឡាញ់ចាស់ជាវត្តកម្សត់មួយ ដែលមិនមានពុទ្ធបរិស័ទបានទៅដល់ច្រើននោះទេ ហើយនៅក្នុងខែបុណ្យភ្ជុំបិណ្ឌនេះ គឺមានពុទ្ធបរិស័ទតិចវេនណាស់ ខណៈថ្ងៃភ្ជុំបិណ្ឌវេនទី១ ព្រះសង្ឃនៅវត្តក្រឡាញ់ចាស់ មិនទទួលបានចង្ហាន់ពីពុទ្ធបរិស័ទឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី មានសង្ឃដីកាឱ្យភ្នាក់ងារសារព័ត៌មាន Fresh News ដឹងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះថា នៅវត្តក្រឡាញ់ចាស់ស្ថិតនៅភូមិ ស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហួសទីរួមខេត្តកំពង់ឆ្នាំង១៥គីឡូម៉ែត្រ ហើយវត្តនេះមិនមានអ្នកកាន់បិណ្ឌគ្រប់វេននោះទេ គឺពេញមួយរដូវភ្ជុំបិណ្ឌ មានចំនួន១៥ថ្ងៃនេះ មានពុទ្ធបរិស័ទ៥វេនតែប៉ុណ្ណោះ នៅខ្វះ១០វេនទៀត ហើយក្រៅពីពុទ្ធបរិស័ទតែ៥វេននេះ គឺព្រះសង្ឃត្រូវរៀបចង្ហាន់ដើម្បីឆាន់ខ្លួនឯង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះគ្រូបញ្ញាបទិបោ ម៉ុច សៅលី ក៏បានអំពាវនាវឱ្យពុទ្ធបរិស័ទ ដែលមានបំណងនាំក្រុមគ្រួសារយកចង្ហាន់ទៅប្រគេនព្រះសង្ឃ សូមមកវត្តក្រឡាញ់ចាស់ផង ព្រោះវត្តដ៏កម្សត់មួយនេះមិនមានពុទ្ធបរិស័ទយកចង្ហាន់មកបានគ្រប់វេននោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ព្រះតេជគុណមានសង្ឃដីការបញ្ជាក់ថា «អាត្មាភាពមិនចង់បានម្ហូបអាហារបរិបូរអីទេ សុំត្រឹមតែមានវេនដូចវត្តគេផ្សេងៗ ទៅគ្រប់គ្រាន់ហើយ តែនេះអត់ទាំងវេន គ្រប់ទៀត ញាតិញោមមានសទ្ធាជ្រះថ្លាចង់មកកាន់បិណ្ឌ អាចទំនាក់ទំនងលេខទូរស័ព្ទ អាត្មាភាព 015 896 999 ,09០ 896 999»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមជម្រាបថាពិធីបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល ១៥ថ្ងៃដោយចាប់ពីថ្ងៃ ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមឯកសារកត់ត្រាពី ប្រវត្តិបុណ្យរបស់ខ្មែរបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួងឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឲ្យមាតាបិតាញាតិកាទាំង៧ សន្តានដែលបានចែកឋាន ដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យ ទៅកើតក្នុងសុគតិភព។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្យ៉ាងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថា អ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែង ឲ្យមានសេរីភាពរយៈពេល១៥ថ្ងៃ ក្នុងថ្ងៃកាន់បិណ្ឌ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

By: Bonny From: https://kromanews.com