តាចាស់ជរាម្នាក់ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅស្រុកកោះកុង

ខេត្តកោះកុង÷ ថ្ងៃទី ២៣ ខែ មេសាឆ្នាំ ២០២២ វេលាម៉ោង០៦និង ២៩នាទីព្រឹក នាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងរូងបានទទួលព័ត៌មាន ពីលោកស្រី កង ឡាយ មេឃុំត្រពាំងរូង ថាមានមនុស្សធ្វើអត្តឃាត់(ចងកសម្លាប់ខ្លួន)នៅចំនុចវាលតាភូ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ក្រោយពីទទួលពត៌មានកម្លាំងប៉ុស្តិ៍សហការនិងកម្លាំងអធិការដ្ឋានផ្នែកព្រហ្មទ័ណ្ឌ កម្លាំងអាវុធហត្ថស្រុកកោះកុង លោកគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង និងលោកមេភូមិត្រពាំងរូង បានចុះទៅដល់កន្លែងកើតហេតុបានឃើញសាកសពមានឈ្មោះ ជួង សាអែម ភេទប្រុស អាយុ៨៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ ។

យោងតាមការពិនិត្យសាកសព របស់លោកគ្រូពេទ្យ ក្រុមកាងារ អាជ្ញាធរភូមិ និងការឆ្លើយបំភ្លឺរបស់ក្រុមគ្រួសាររបស់សពបានបញ្ជាក់ថា សពពិតជាបានចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន។

ក្រោយពីបានពិនិត្យសពរួចរាល់កម្លាំងយើងបានប្រគល់សាកសពទៅអោយក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online