តុលាការរបបសឹកមីយ៉ាន់ម៉ា កាត់ទោសលោកស្រីអ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារ ៦ឆ្នាំបន្ថែមទៀត

មន្រ្តីតុលាការមួយរូប បាននិយាយថា នៅថ្ងៃចន្ទនេះ តុលាការនៅសហភាពមីយ៉ាន់ម៉ាគ្រប់គ្រងដោយយោធា បានកាត់ទោសមេដឹកនាំ ត្រូវបានទម្លាក់ចេញពីអំណាចរបស់ប្រទេសមួយនេះ គឺលោកស្រី អ៊ុងសានស៊ូជី លើករណីចោទប្រកាន់អំពើពុករលួយ និងកាត់ទោស លោកស្រីឲ្យជាប់ពន្ធនាគាររយៈពេល ៦ឆ្នាំបន្ថែមទៀត។

ធ្វើឡើងក្នុងបន្ទប់បិទទ្វារ គ្មានការអនុញ្ញាតឲ្យសារព័ត៌មាន ឬសាធារណជនចូលនោះទេ ហើយក្រុមមេធាវីរបស់លោកស្រី ត្រូវបានហាមឃាត់ពីការបញ្ចេញព័ត៌មានពាក់ព័ន្ធនឹងបណ្តឹងទាំងនេះផងដែរ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online