តួប្រុសក្នុងរឿង “Hobbs & Shaw” ឆ្លងជំងឺកូវីដ១៩

តារាសម្តែងប្រុសសញ្ជាតិអង់គ្លេស នៅក្នុងខ្សែភាពយន្ត “Hobbs & Shaw” លោក Idris Elba បាននិយាយថា លោកបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ ឬ វីរុសកូរ៉ូណា។

តារាស្បែកខ្មៅវ័យ៤៧ឆ្នាំខាងលើ បានទទួលលទ្ធផលកាលពីព្រឹកថ្ងៃច័ន្ទនេះ។ ទោះជាយ៉ាងណា លោក Elba មានសុខភាពល្អ និងមិនទាន់បង្ហាញចេញរោគសញ្ញាអ្វីឡើយ។ នេះបើតាមវីដេអូដែលលោកបានបង្ហោះលើបណ្តាញសង្គម Twitter។

មិនតែប៉ុណ្ណោះ លោក Elba បាននៅដាច់ដោយឡែកពីគេ ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុន នៅពេលដឹងថាខ្លួនបានប៉ះពាល់មនុស្សម្នាក់ ដែលមានជំងឺកូវីដ១៩។ យ៉ាងណាមិញ លោក Elba បានជំរុញឲ្យមនុស្សរក្សាអនាម័យខ្លួនប្រាណ និងលាងសម្អាតដៃផងដែរ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖  http://news.sabay.com.kh/