តើជំនាញទន់ Soft skill និង ជំនាញរឹង Hard Skill មួយណា សំខាន់ជាង?

ដោយសារការបកប្រែជាភាសារខ្មែរ មានលក្ខណ: ត្រង់ៗពេក ដែលភាសារបារាំង និយាយថា mot par mot ។ ធ្វើអោយយើងពិបាកយល់តាមពិត Hard Skill ជាជំនាញបច្ចេកទេសឯ Soft Skill ជាជំនាញប៉ិនប្រសព្វ។
ឧទាហរណ៍ វិស្វករម្នាក់បានធ្វើការសិក្សាគំរោងមួយបានត្រឹមត្រូវឥតខ្ចោះ តែបើគាត់ខ្វះសមត្ថភាពបញ្ចុះបញ្ចូលឬ ពន្យល់ម្ចាស់គម្រោងអោយបានយល់ច្បាស់អំពីអ្វីដែលគាត់បានធ្វើ នោះទេ ម្ចាស់គម្រោងអាចនឹងច្រានចោលគម្រោងរបស់គាត់។
នេះមកពីគាត់ ខ្វះSoft SKill ដែលភាសារខ្មែរ គឺ ខ្វះភាពប៉ិនប្រសព្វក្នុងការពន្យល់។
ដោយសារហេតុនេះហើយបានជាមនុស្សខ្មែរ ភាគច្រើនតែងតែយល់ច្រឡំថា Soft Skill វា សំខាន់ជាង Hard Skill។ តែផ្ទុយទៅវិញគឺ Hard Skill ទៅវិញទេ ដែលជាកម្មវត្ថុសំខាន់មិនអាចខ្វះបាន។
សូមក្រលេកមើលឧទាហរណ៍ខាងលើបើគ្មានវិស្វករ សិក្សាគំរោងទេតើអ្នកដែលមានSoft Skill យកអ្វីទៅបង្ហាញម្ចាស់គម្រោង?
តើមាន Soft Ware ល្អមានប្រយោជន៍អ្វីទៅបើយើងគ្មាន Computer ប្រើ?
ក្នុងប្រទេសជឿនលឿនការអភិវឌ្ឍន៍ប្រទេសគេគឺពឹងផ្អែកទៅលើ Hard Skill មិនមែន Soft Skill ទេ។
នៅពេលដែលពិភពលោក ជួបវិបត្តិកូវិដ-១៩ គេពិតជាមិនអាចយក Soft Skill ទៅផលិតវ៉ាក់សាំងបានឡើយ។ ហើយសូមយល់ថា Soft Skill វាគ្រាន់តែជាជំនាញជំនួយអោយ Hard Skill តែប៉ុណ្ណោះ។
ដូច្នេះ សូមអស់លោកសិស្សទាំងអស់ខំរៀនយក Hard Skill សិនទៅចាំចេះហើយចាំរៀន Soft Skill តាមក្រោយក៏មិនទាន់ហួសពេលដែរ។

ប្រភព៖​ facebook