តើរវាង EBA និង​FTA ខុសគ្នាដូចម្តេច

បើតាមសេចក្តីជូនដំណឹងរបស់សហភាពអឺរុបកាលពី៦ខែមុន EBA និងត្រូវដកនៅថ្ងៃទី១២ ខែសីហា នេះ ប្រសិនសហភាពអឺរុបគ្មានការផ្លាស់ប្តូរជំហរ។ ទន្ទឹមនិងនោះ កម្ពុជាក៏បានរៀបចំខ្លួនចុះហត្ថលេខាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​(FTA) ជាមួយចិនរួចរាល់ហើយដែរបើតាមការចុះផ្សាយពត៌មានកន្លងមក ។
តើរវាង EBA និង​FTA ខុសគ្នាដូចម្តេច​៖

EBA (Everything But Arms ) អ្វីទាំងអស់លើកលែងតែសព្វាវុធៈ

វាគឺជាប្រព័ន្ធអនុគ្រោះពន្ធគយ របស់សហភាពអឺរ៉ុបផ្តល់អោយប្រទេសក្រីក្រដោយប្តូរជាមួយនិងការគោរពសិទ្ធិមនុស្ស-សេរីភាពជាមូលដ្ឋាន និងលទ្ធិប្រជាធិបតេយ្យ។ ប្រព័ន្ធអនុគ្រោះពន្ធមួយនេះប្រៀបបានជាអំណោយខាងសេដ្ឋកិច្ចផ្តល់ដល់ប្រទេសដែលត្រូវទទួលដោយអាចនាំទំនិញគ្រប់មុខដោយគ្មានកំណត់ លើកលែងតែសព្វាវុធទៅកាន់ទីផ្សារអឺរ៉ុបដោយមិនបាច់បង់ពន្ធគយអ្វីឡើយ។ ប៉ុន្តែនៅពេលប្រទេសក្នុងសហភាពអឺរ៉ុបនាំទំនិញមកវិញត្រូវបង់ពន្ធគយពេញអោយម្ចាស់ប្រទេសលើទំនិញគ្រប់ប្រភេទគ្មានការលើកលែង។

FTA ( Free Trad Agreement) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីៈ

វាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលធ្វើឡើងរវាងប្រទេសពីរ ឬច្រើន ដើម្បីកាត់បន្ថយរនាំងពន្ធគយ ក្នុងការនាំចូលនិងនាំចេញទៅវិញទៅមក។ ជាគោលការណ៍FTA ទំនិញនិងសេវាកម្មអាចត្រូវបង់ពន្ធគយតិចតួច ឬមិនជាប់ពន្ធគយ ហើយគ្មានកូតាកំណត់ គ្មានការហាមឃាត់ដាក់កម្រិតលើគ្នាទៅវិញទៅមកទេ។ និយាយជារួម FTA គឺកិច្ចព្រមព្រៀងរកស៊ីជាមួយគ្នា យើងយកទំនិញទៅលក់នៅគេសេរី គេយកទំនិញមកលក់នៅយើងសេរីដែរ។

ក្នុងបរិបទនេះ តើកម្ពុជាអាចទាញយកអត្ថប្រយោជន៍សេដ្ឋកិច្ចជាមួយចិនបានកំរឹតណា?
ប្រភព​: Tara Om