តើអ្នកដឹងរឺទេអ្វីទៅជាពន្ធលើប្រាក់ចំណេញមូលធន? ហើយតើការប្រមូលពន្ធនេះគេយកទៅលើប្រភេទពន្ធអ្វីខ្លះ?


រាជធានីភ្នំពេញ : កាលពីថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២០កន្លងមកនេះ នៅក្នុងកិច្ចសម្ភាសស្តីពី ពន្ធលើចំណេញមូលធនឯកឧត្តមបណ្ឌិត កែន សម្បត្តិ អគ្គនាយរងនៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់លម្អិតបន្ថែមជុំវិញ ពន្ធលើចំណេញមូលធនទៅដល់ប្រជាពលរដ្ឋ បន្ទាប់ពីមានចម្ងល់មួយចំនួន ដែលមិនទាន់យល់ច្បាស់អំពីពន្ធនេះ នឹងអនុវត្តន៍នៅដើមឆ្នាំ២០២១។ តើអ្វីជាពន្ធលើចំណេញមូលធន? ហើយពន្ធនេះគេយកទៅលើពន្ធប្រភេទអ្វីខ្លះ?
ពន្ធលើចំណេញមូលធន គឺសំដៅទៅលើការយកពន្ធលើចំណេញទាំងឡាយណា ដែលសម្រេចបានពីការលក់ឬផ្ទេរមូលធនដល់ការកាត់កងចំណាយ ដែលអនុញ្ញាត។ ហើយការប្រមូលលើពន្ធចំណេញមូលធននេះ គេយកទៅលើប្រភេទពន្ធដូចខាងក្រោម៖
១.អចលនទ្រព្យសំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សែងៗ ដែលសង់ភ្ជាប់និងដី នោះស្របតាមបទប្បញ្ញត្តិស្តីពន្ធដារលើអចលនទ្រព្យ
២.ភតិសន្យាសំដៅដល់ប្រតិបត្តិការដែលភតិចុះកិច្ចព្រមព្រៀងជាមួយភតិកៈក្នុងនោះភតិកៈត្រូវបានផ្តល់សិទ្ធឱ្យកាន់កាប់និងប្រើប្រាស់អចលនវត្ថុក្នុងរយៈពេលមួយដោយការបង់ថ្លៃឈ្នួលតាមត្រាឬតាមតម្លៃសមមូល។ ភតិសន្យារួមបញ្ចូលទាំងភតិសន្យាផងដែរ វៀរលែងតែភតិសន្យាហិរញ្ញវត្ថុនៃចលនវត្ថុនិងភតិសន្យាពិសេសដែលមានចែងក្នុងច្បាប់ស្តីពីភតិសន្យាពិសេស
៣.ទ្រព្យវិនិយោគ សំដៅដល់ ភាគហ៊ុន សញ្ញាប័ណ្ណ និងមូលបត្រដែលបោះផ្សាយដោយសហគ្រាសឯកជន
៤.កេរិ៍្តឈ្មោះអាជីវកម្ម សំដៅដល់អាជ្ញាប័ណ្ណ បញ្ជីឈ្មោះអតិថិជន និងយីហោ
៥.កម្មសិទិ្ធបញ្ញរួមមាន តក្តកម្ម ស្នាដៃអក្សរសាស្ត្រនិងសិល្បៈនិមិត្តសញ្ញា រូបភាពនិងគំនូរ ដែលត្រូវបានប្រើប្រាស់ក្នុងគោលដៅពាណិជ្ជកម្ម
៦.រូបិយវត្ថុបទេស សំដៅដល់រូបិយប័ណ្ណក្រៅពីប្រាក់រៀល។
ជាមួយគ្នានេះដែលការលើកលែងពន្ធលើចំណេញមូលធន ត្រូវបានលើកលែងចំពោះការលក់ឬផ្ទេររួមមាន៖
១.ទ្រព្យដែលជាកម្មសិទ្ធរបស់ស្ថាប័ណ្ណរដ្ឋ
២.ទ្រព្យដែលជាកម្មសិទ្ធរបស់បេសកកម្មទូតឬកុងស៊ុលបទេស អង្កការអន្តរជាតិឬទីភ្នាក់ងារសហគ្រិនប្រតិបត្តិការបច្ចេកទេសនៃរដ្ឋាភិបាលដទៃ
៣.និវាសនដ្ឋានជាគោលដើមរបស់អ្នកជាប់ពន្ធ ដែលបានកាន់កាប់ក្នុងរយៈពេលយ៉ាងតិច៥ឆ្នាំមុនពេលលក់ទផ្ទេរ។ ក្នុងករណីអ្នកជាប់ពន្ធមាននិវាសនដ្ឋានច្រើនជាងមួយ ឬអ្នកជាប់ពន្ធនិងសហព័ន្ធមាននិវាសនដ្ឋានផ្សែងៗពីគ្នា និវាសនដ្ឋានតែមួយប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតជានិវាសនដ្ឋានជាគោលដើម
៤.អចលនទ្រព្យក្នុងវង្វង់ញាតិដូចមានចែងក្នុងបទប្បញ្ញត្តិស្តីពីពន្ធប្រថាប់ត្រា វៀរលែងតែការផ្ទេរកម្មសិទ្ធិឬសិទ្ធិកាន់កាប់អចលនទ្រព្យរវាងបងប្អូនបង្កើត រវាងឳពុក-ម្តាយក្មេកនិងកូនប្រសារ និងរវាងយាយ-តាក្មេកនិងចៅប្រសារ
៥.ទ្រព្យដែលត្រូវបានលក់ឬផ្ទេរដើម្បីបម្រើប្រយោជន៍សាធារណៈ ស្របតាមច្បាប់ស្តីពីអស្សាមិករណ៍។
By: Bonny From: https://www.business-cambodia.com