តេស្តធុនធ្ងន់ ៥ ម៉ូឌែលចុងក្រោយរកឃើញស្មាតហ្វូនកំំពូលមួយថ្មកាន់បានយូរបំផុត
យោងតាមគណនី YouTube ឈ្មោះ MrWhoseTheBoss បានចែករំលែកនូវវីដេអូថ្មីមួយ ជុំវិញការប្រៀបធៀបថាមពលថ្មនៃស្មាតហ្វូនធុនធ្ងន់ចំនួន ៥ ម៉ូឌែល រួមមាន Galaxy S20 Ultra, iPhone 11 Pro Max, Galaxy Note 10+, Huwei Mate 30 Pro និង Pixel 4 XL។
ទាំង ៥ ម៉ូឌែលមានកម្លាំងថ្មនិងសមត្ថភាពអេក្រង់ដូចខាងក្រោម៖
- Galaxy S20 Ultra ថ្ម ៥ ០០០mAh បន្ទះឈីប Exynos 990 អេក្រង់ ៦,៩ អ៊ីញ កម្រិតបង្ហាញ2 400 x 1 080 (Refresh rate 120Hz)
- iPhone 11 Pro Max ថ្ម ៣ ៩៦៩mAh បន្ទះឈីប Apple A13 Bionic អេក្រង់ ៦,៥ អ៊ីញ កម្រិតបង្ហាញ 2 688 x 1 242 (Refresh rate 60Hz)
- Galaxy Note 10+ ថ្ម ៤ ៣០០mAh បន្ទះឈីប Exynos 9825 អេក្រង់ ៦,៧ អ៊ីញ កម្រិតបង្ហាញ 2 280 x 1 080 (Refresh rate 60Hz)
- Huawei Mate 30 Pro ថ្ម ៤ ៥០០mAh បន្ទះឈីប Kirin 990 អេក្រង់ ៦,៥៣ អ៊ីញ 2 400 x 1 176 (Refresh rate 60Hz)
- Pixel 4 XL ថ្ម ៣ ៧០០mAh បន្ទះឈីប Snapdragon 855 អេក្រង់ ៦,៣ អ៊ីញ 3 040 x 1 440 (Refresh rate 60Hz)
ការតេស្តនោះគឺធ្វើឡើងដោយការបើកចោលកម្មវិធីមួយចំនួន ហើយមិនឲ្យវាលោត Lock Screen អេក្រង់ស្វ័យប្រវត្តិនោះទេ ពោលគឺបើករហូតដល់អស់ថាមពលថ្មងងឹតអេក្រង់ឈឹងតែម្តង។ ជាលទ្ធផលមានដូចតទៅ៖


- Huawei Mate 30 Pro ថ្មកាន់បាន ៨,៤៦ ម៉ោង
- iPhone 11 Pro Max ថ្មកាន់បាន ៨,២៨ ម៉ោង
- Galaxy Note 10+ ថ្មកាន់បាន ៧,២៨ ម៉ោង
- Galaxy S20 Ultra ថ្មកាន់បាន ៧,០២ ម៉ោង
- Pixel 4 XL ថ្មកាន់បាន ៦,២៥ ម៉ោង៕
ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ techxcite ប្រែសម្រួល៖ http://news.sabay.com.kh/