តៃកុងឡានមានផ្ទុកសារធាតុញៀន ហើយហ្វ្រាំងឡានមិនស៊ី និងបានបង្ករគ្រោះថ្នាក់ដល់មនុស្ស ព្រមទាំងបង្ករខូចខាតដល់រថយន្ត ម៉ូតូជាដើម

យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលក្រុងកំពង់ចាមបានបញ្ជាក់លំអិតស្ដីពីករណីគ្រោះថ្នាក់ចរាចរណ៍ (រវាងរថយន្ត និងម៉ូតូ )

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៦:៣០ នាទី នៅចំណុចមុខផ្ទះឈ្មោះ ហ៊ាង អ៊ុយ ភេទប្រុស​ អាយុ៥០ឆ្នាំ ស្ថិតក្នុងភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍០១ករណី ដែលបង្កឡើងដោយ. រថយន្តម៉ាក:ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-6803 (ដឹកសុីទែនហ្គាស ធុនស្រាល) បើកបរដោយឈ្មោះ សេង ស៊ិត ភេទប្រុស​ អាយុ៣២ឆ្នាំ នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (ទិសដៅពីជើងទៅត្បូង) ចាប់ហ្វ្រាំងមិនស៊ីបានជ្រុលទៅបុកនឹងម៉ូតូដែលបើកបរស្របទិសគ្នា។ ម៉ូតូ ម៉ាកស្តុបពី ពណ៌ ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1JF-0552 បើកបរដោយ ឈ្មោះ ឡេង អេងលី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិដំបងដែក ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ពាក់មួកសុវត្ថិភាព (ទិសដៅពីជើងទៅត្បូង ស្របទិសគ្នា ) និងបានបន្តទៅប៉ះនិង

រថយន្តម៉ាកប៉ាសេរ៉ូ មួយគ្រឿងទៀត ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2A-3434 របស់ម្ចាស់ផ្ទះឈ្មោះ ហ៊ាង អ៊ុយ ភេទប្រុសអាយុ៥០ឆ្នាំ នៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម(ដែលចតស្ងៀមមុខផ្ទះ)។ ករណីនេះបណ្តាលអោយ

+ របួសមនុស០១ នាក់ប្រុស កម្រិតស្រាល។

+ខូចខាតម៉ូតូ០១គ្រឿងកម្រិតស្រាល និងរថយន្ត០២គ្រឿង កម្រិតស្រាល

​ +បាក់បង្គោលភ្លើងដែក ០១ដើម របស់ឈ្មោះ ហេង សុខជា ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិកើតហេតុខាងលើ

​ + បែកការ៉ូឡា ប្រវែង៥ម៉ែត្រ ខូចសំយ៉ាបផ្ទះប្រវែង៤ម៉ែត្រ បាក់ដើមមាន០១ដើម

មូលហេតុអ្នកបើកបររថយន្ត ជាន់ហ្វ្រាំងមិនស៊ី និងបើកបរក្រោមឥទ្ធិពលគ្រឿងញៀន។

ក្រោយពេលកើតហេតុ ផ្នែកជំនាញបានយកវត្ថុតាងទាំងពីរ និងឃាត់ខ្លួនអ្នកបើកបររថយន្ត តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម មកអធិការដ្ឋាននគរបាលក្រុងកំពង់ចាមជាបណ្តោះអាសន្ន​ ដើម្បីចាត់ការតាមនីតិវិធី ។

លទ្ធផលធ្វើតេស្តគ្រឿងស្រវឹង​ និងតេស្តទឹកម៉ូតរកសារធាតុញៀន លេីអ្នកបើកបររថយន្ត ឈ្មោះសេង ស៊ិត​ ជាលទ្ធផល៖

-ជាតិស្រវឹង (គ្មាន)

-សារធាតុញៀន(វិជ្ជមាន)។

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online