តោះទៅលេងសៀមរាបកុំភ្លេចមកជិះកន្រ្តកវិលដែលធំជាងគេនៅប្រទេសកម្ពុជា
កន្ត្រកវិល (Angkor Eye) ដែលជាកន្រ្តកវិលដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជា ដែលមានរយៈកម្ពស់ទៅដល់ 85 ម៉ែត្ររួមជាមួយ 48 cabins ហើយក្នុង cabinsនីមួយៗមានបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ប្រកបដោយផាសុខភាព និងសុវត្ថិភាពខ្ពស់។
កន្រ្តកវិល (AngkorEye )មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ 6A និងមានចម្ងាយពី រង្វង់មូលព្រះរាជដំណាក់ ទៅទិសខាងលិច 3.8 គីឡូម៉ែត្រ និងមានចម្ងាយពីរង្វង់មូលព្រលានយន្តហោះមកទិសខាងកើត ប្រមាណជាង2.8 គីឡូម៉ែត្រ ប៉ុណ្ណោះ។ កន្រ្តកវិលដ៏ធំមួយនេះ មានលក្ខណះ វិសេសវិសាលអស្ចារ្យ ខ្លាំងណាស់ ដោយគ្រាន់តែលោលអ្នកឃើញភ្លាមពិតជាចង់ជិះ ដោយវាឈរ ខ្ពស់សន្លឹមផុតពីដី យ៉ាងសង្ហា ពេលជិះយើងបានឃើញនូវទេសភាពដ៏ស្រស់ស្អាតរបស់ក្រុងសៀមរាប ពីលើអាកាស និងវាលស្រែវាលស្រូវ ទេសភាពភ្នំក្រោម បឹងទន្លេសាប ហើយជាពិសេសយើងអាចមើលឃើញនូវ ទេសភាពព្រៃឧទ្យានជាតិអង្គរ មើលទេសភាពពេលថ្ងៃលិច យើងនឹងឃើញពន្លឺព្រះសូរិយាដ៏ស្រទន់ រៀបលិចពីផែនដីទៅ ពន្លឺភ្លើងភ្លឺពាសពេញទីក្រុង ដែលធ្វើយើងកាន់តែស្រស់ថ្លាពេលបានឃើញនៅទេសភាពដ៏ល្អ។
កន្រ្តកវិល Angkor Eye បើកទទួលភ្ញៀវជារៀងរាល់ថ្ងៃ ចាប់ពី ម៉ោង2:00pm-9:00pm កន្រ្តកមួយជិះបាន4នាក់ និងជិះរយៈពេល 18នាទី។
បើសិនជាបងប្អូនចង់បាននូវព័ត៌មានច្បាស់លាស់ សូមចូលទៅទស្សនាដោយផ្ទាល់ ឬអាចចូលទៅកាន់ផេកហ្វេសបុក Angkor Eye








