តោះមកដឹងពីរៀបបង្រៀនកូនជនជាតិជប៉ុនដែលធ្វើអោយប្រទេសមួយនេះមានសុជីវធម៌បំផុតក្នុងពិភពលោក

១- ជនជាតិជប៉ុនតែងតែគិតថា ការរៀនពូកែ ឆ្លាតវៃ មិនស្មើនិង “ឥរិយាបទល្អ ស្មោះត្រង់ និងមានមនុស្សធម៌” ។

២- បរិស្ថានរស់នៅ និងការសិក្សា គឺសំខាន់ណាស់ – ដើម្បីកូនជនជាតិជប៉ុនតែងតែព្យាយាមផ្លាស់ទៅកន្លែងដែលប្រសើរជាង ។

៣- ពួកគេស្រលាញ់កូន ប៉ុន្តែដាច់ខាតមិនតាមចិត្តកូន ។ មិនចង់ញ៉ាំ គឺអត់ ចង់ស្រែក គឺស្រែកតាមចិត្ត ព្រោះមិនទាន់ដឹងពីកូដកម្មអត់អាហារ ឃ្លាន កូនក្មេងនឹងញុំា ។ ដាច់ខាតមិនបង្ខំឱ្យញុំាមិនស្តីបន្ទោស ការញ៉ាំមិនមែនជារឿងលេងសើច ។ អង្គុយលើកៅអី ត្រូវលាងដៃ មិនលូកញុំាផ្ដេសផ្ដាស ត្រូវទៀងពេលរាល់ថ្ងៃ ។

៤- ចំពោះកូន ត្រូវចេះគោរព សុភាពរាបសា និងវៃឆ្លាត ។ ត្រូវឱ្យកុមារសំរេចចិត្តដោយខ្លួនឯងនូវ “បញ្ហា” របស់ខ្លួន ។

៥- បង្រៀនកូនត្រូវមានចិត្តស្មោះត្រង់ ។​ វិធី គឺឪពុកម្តាយ
មិននិយាយកុហកនៅក្នុងការរស់ និងនៅក្នុងគ្រួសារ ។

៦- កុមារធ្វើអ្វីមួយ មិនប៉ះពាល់ដល់អ្នកដទៃ គ្មានគ្រោះថ្នាក់គឺមិនជ្រៀតជ្រែកចូល ។

៧- ពេលកុមារបានអាយុ ៥ឆ្នាំ គួរបង្រៀនរបៀបចាយប្រាក់ ។ ឱ្យលុយរាយក្នុងរាល់សប្តាហ៍ តែមានកំណត់ជានិច្ច ។

៨- ត្រូវបង្រៀនកូនឱ្យក្លាហាន ចេះទទួលតួនាទីរបស់ខ្លួន
បង្រៀនក្មេងឱ្យចេះរង់ចាំ បង្រៀនអំពីអត្ថន័យមនុស្សធម៌
ត្រូវតែបង្រៀនកុមារអំពីជីវិត “ឱ្យនិងទទួល” មានពីរខាង ។ ហើយអ្នកមានក្ដីសុខ តែងទទួលយកតិច ឱ្យទៅច្រើន។ ត្រូវតែបង្រៀន៖ នៅសាលា និយាយស្ដីត្រូវមានសុជីវធម៌ ។ មិនវាយធ្វើបាបនរណាម្នាក់មុន ប៉ុន្តែបើអ្នកណាវាយកូន ត្រូវខំវាយតបវិញ មិនប្រាប់គ្រូ មិនស្រែកយំ ។ ពេលមកផ្ទះ បើមិនចង់និយាយ មិនចាំបាច់ប្រាប់អ្នកផ្ទះ ។

៩- ត្រូវបង្រៀនឱ្យកុមារយល់ ការបរាជ័យ គឺជារឿងធម្មតា។ ដួលហើយ ត្រូវក្រោកឈរ មិនចាំឱ្យអ្នកដទៃ អាណិតស្រឡាញ់ ។

១០- កុមារតែងងាយនឹងឈឺ កុំបារម្ភអំពីរឿងនេះ មិនបាច់ព្រួយបារម្ភទាំងរឿងកូនហាលក្ដៅរាល់ថ្ងៃ ទុកឱ្យកុមារលេងតាមចិត្ត ជិតស្និតនិងធម្មជាតិ ។ មានដូច្នេះទើបកុមាររឹងមាំ ធន់ពេលកុមារធំឡើង ។

១១- រៀនសូត្រមិនចាំបាច់ទាល់តែកាន់សៀវភៅ ទើបហៅថារៀនទេ ព្រោះការរៀនសូត្រ មានវិធីច្រើន ។ រៀនគឺលេង គឺរពឹស គឺស្រែកពេញផ្ទះ ។ ផ្តល់ឱកាសដល់កុមារ ស្វែងយល់ខ្លួនឯង រួចស្វែងយល់ពីពិភពលោកនៅជុំវិញ ។ នោះពិតជាការចាំបាច់ណាស់ ។

១២- សម្រាប់អ្នកដែលជាឪពុកម្តាយ ត្រូវធានារាល់ថ្ងៃ
ត្រូវលេងជាមួយកូន ទោះជារវល់យ៉ាងណា បណ្ដាល្បែងកុមារ គោលបំណងនៃល្បែងទាំងនេះ គឺធ្វើឱ្យក្មេងសើចសប្បាយសំណើចពិតជាសំខាន់ណាស់ គឺជួយឱ្យក្មេងឈរនិងនៅក្នុងសង្គម ៕