តោះមកដឹងពីសកម្មភាពខ្លះៗ របស់កុលសម្ព័ន្ធស៊ូដង់ខាងត្បូង ដែលប្រើជីវិតរស់នៅរបស់ពួកគេទាំងស្រុងជាមួយសត្វគោ
ស៊ូដង់៖ ប្រទេសស៊ូដង់ខាងត្បូង គឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានមនុស្សជាតិ និងវប្បធម៌ចម្រុះជាច្រើនបំផុតមួយ នៅទ្វីបអាហ្វ្រិក។ ប្រទេសនេះ មានក្រុមជនជាតិភាគតិចធំៗ ជាង ៦០ ហើយបើទោះបីជាក្រុមជនជាតិភាគតិចនីមួយៗ មានភាពស្រដៀងគ្នាក៏ដោយ ក៏កុលសម្ព័ន្ធនីមួយៗ មាន ទំនៀមទំលាប់ វប្បធម៌ ក្នុងការរស់នៅខុសៗគ្នាផងដែរ។
ជាក់ស្ដែង មានកុលសម្ព័ន្ធមួយក្រុម ដែលជាពូជអម្បូរនៃជនជាតិដើម អាហ្សាដ ដែលប្រើប្រាស់ភាសា នីហ្សេរីយ៉ា – កុងហ្គោ ជាភាសារទំនាក់ទំនង ដែលភាសានេះគឺជាភាសាធំទី ៣ នៅលើពិភពលោក។
ទន្ទឹមនឹងនេះ ក៏មានអ្នកថតរូបម្នាក់ឈ្មោះថា Mario Gerth អាយុ ៤២ឆ្នាំ បានផ្ដិតយកពីជីវិតរស់នេះប្រចាំថ្ងៃរបស់កុលសម្ព័ន្ធខាងលើ បន្ទាប់ពីលោកចំណាយពេលរស់នៅជាមួយពួកគេអស់រយៈពេល ៣ ខែ បានបង្ហាញឲ្យឃើញថា ក្រុមនេះ បានប្រើជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេយ៉ាងជិតស្និទ្ធបំផុតជាមួយសត្វគោដូចជា ការដេក ការធ្វើដំណើរផ្សេងៗ។
លើសពីនេះទៅទៀត ពួកគេប្រើប្រាស់ទឹកដោះគោស្រស់ជាអាហារ ដោយមិនបរិភោគសាច់វាឡើយ។ មួយវិញទៀត ពួកគេថែមទាំងងូតទឹកនោមគោជំនួយទឹកធម្មតា ដោយពួកគេជឿថាទឹកនោមសត្វអាចជួយការពារពួកគេពីការឆ្លងរោគផ្សេងៗបាន។
គួរឲ្យបញ្ជាក់ថា កុលសម្ព័ន្ធខាងលើនេះ ភាគច្រើនពួកគេរស់នៅតាមដងទន្លេនីល តាមវាលទំនាប នៃតំបន់សាហេល នៃប្រទេសស៊ូដង់៕
សូមទស្សនាពីសកម្មភាពផ្សេងៗរបស់កុសម្ព័ន្ធស៊ូដង់ខាងត្បូង៖











ប្រភព៖ https://www.khmerload.com/