តោះមកដឹងពីសារះប្រយោជន៏នៃការទទួលទានផ្លែត្រសក់…

ផ្លែត្រសក់គឺជាប្រភេទរុក្ខជាតិម្យោ៉ាងដែលគេអាចហៅបានថាប្រភេទបន្លែបៃតង ។​ ហើយប្រភេទបន្លែនេះគេអាចដាំវាបាននៅគ្រប់ទីកន្លែងបាននៅទីទូលដីទំនេររឺក៏អាចដាំក្នុងប៉ាវច្រកដី ធុង រឺ របស់ផ្សេងៗដែលគេអាចកែច្នៃដាក់ដីដាំបាន ។​ ប្រភេទបន្លែទាំងអស់នេះគេអាចយកមកទទូលទាន ញាុំលេង, ស្លរ ឆា ធ្វើអន្លក់ ផ្សេងៗបាន តាមតម្រូវការ ។​ មិនត្រឹមតែប៉ុនណ្ណោះទេការទទួលទាន​ផ្លែត្រសក់វាក៏​ផ្តល់​នូវអត្ថប្រយោជន៍ជា​ច្រើន​យ៉ាង​ដល់​សុខភាពយើងផងដែរ ។ ត្រសក់​ជា​បន្លែ​ដែល​គេ​និយម​ដាំ​ច្រើន​ជាងគេ​លំដាប់​ទី​៤​ក្នុង​ពិភពលោក និង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រភេទ​អាហារ​ឈរ​នៅ​លំដាប់​លើ​គេ​ខាង​ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅដល់មនុសផងដែ ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍សុខភាព​ដែលមកពីផ្លែត្រសក់​វ ៖

១-​ផ្តល់​សារធាតុ​ទឹក​ដល់​រាង​កាយ ៖ ប្រសិនជា​លោក​អ្នក​ជាប់រវល់​មិន​បាន​ទទួលទាន​ទឹក​គ្រប់គ្រាន់ សូម​ទទួលទាន​ផ្លែ​ត្រសក់ផ្អរ​ត្រជាក់​ដែល​មាន​សារធាតុ​ទឹក​៩០​ភាគរយ ។ វា​នឹង​ជួយ​ប៉ះប៉ូវ​សងការ​បាត់បង់​ជាតិ​ទឹក​របស់​អ្នក ។

២-​កាត់​បន្ថយកម្ដៅ​ទាំង​ក្នុង​និង​ក្រៅ​រាង​កាយ ៖ យក​ត្រសក់​ចិតជា​ចំណិត​បិទ​លើ​ស្បែក​នឹង​ជួយ​បន្ថយ​ការ​រលាក​ដោយ​កម្ដៅថ្ងៃ ។

៣-​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ ៖ សារធាតុ​ទឹក​ក្នុង​ផ្លែ​ត្រសក់​ដើរតួ​ជា​អំបោស​ជួយ​បោសសម្អាត​កាក​សំណល់​មិនល្អ​ចេញពី​រាង​កាយ​។ ក្នុង​ករណី​ទទួលទាន​ជា​ប្រចាំ ត្រសក់​​នឹង​ជួយ​រំលាយ​ក្រួស​ក្នុង​តម្រងនោមបានថែមទៀតផង ។

៤-​ជួយ​បំពេញបន្ថែម​នូវ​វីតាមីន​ដែល​រាង​កាយ​ត្រូវការ​ប្រចាំ​ថ្ងៃ ៖ ត្រសក់​ផ្ទុក​ទៅ​ដោយ​បណ្តុំវីតាមីន​ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​ជាប្រចាំ​ថ្ងៃ ក្នុង​នោះ​មាន​ដូច​ជា វីតាមីន A , B និង C​។ វីតាមីន​ទាំងនេះវា​ជួយ​ជំរុញ​ដល់​ប្រព័ន្ធកោសិការនិង​ការពារ​រាង​កាយ ធ្វើ​ឱ្យ​អ្នក​ស្រស់ស្រាយ និង​ពោរពេញ​ទៅដោយ​ថាមពលគ្រប់គ្រាន់នៅក្នុងរាង្គការរបស់យើង ។ អត្ថប្រយោជន៍​របស់​វា​នឹង​រឹតតែ​ខ្លាំង​ប្រសិនជា​គេ​ទទួលទាន​ជាមួយ​ការ៉ុត និង​ស្ពៃ spinach​ ​ជាដើម ។ ជាពិសេសនោះវាក៏អាចកាត់បន្ថយនូវជាតិស្រវឹងបានដល់ទៅ ៥០% នៅពេលដែលបងប្អូនញាុំស្រាស្រវឹងយើងអាចទទូលទានផ្លែត្រសក់បាន ។​ សូម​ទទួលទាន​ទាំង​សម្បក ត្បិត​នៅ​លើស​សម្បក​ត្រសក់​មាន​ផ្ទុក​វីតាមីន C ប្រហែលជា​១២​ %នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​រាង​កាយ ។

ដោយ ប៊ុនណ្ណី កែសម្រួលពីសៀវភៅក្នុងអត្ថបទសុខភាពប្រចាំថ្ងៃ ៕