តោះមកដឹងពីអត្ថប្រយោជន៍ទាំង ១២ យ៉ាងបានមកពីផ្លែកំពីងរាជ ដែលអ្នកមិនធ្លាប់បានដឹង!

បើគេនិយាយដលផ្លែកំពីងរាជ វាគឺជាប្រភេទផ្លែឈើ ដែលត្រូវបានគេដាំដុះ នៅក្នុងតំបន់ត្រូពិចមិន តែប៉ុណ្ណោះ វាក៏ត្រូវបានគេជឿថា មានប្រភពមកពី តំបន់អាស៊ីអាគ្នេយ៍។ ប្រិយមិត្តបានដឹងហើយថា កំពីងរាជ បានផ្តល់រសជាតិជូរអែម ដែលគួរឲ្យចង់ទទួលទាន ម្តងហើយម្តងទៀត ប៉ុន្តែលោកអ្នកដឹងទេថា ក្រៅពីមានរសជាតិ ជាប់ចិត្តហើយ វាក៏បានផ្តល់អត្ថ ប្រយោជន៍ ជាច្រើនសំរាប់សុខភាពផងដែរ។ ខាងក្រោម គឺជាអត្ថប្រយោជន៍ទាំង១២ យ៉ាងសំខាន់ៗ ដេលបានមកពីផ្លែកំពីងរាជ ៖

១-កាត់បន្ថយកូឡេស្តូរ៉ល: ជាតិសរសៃ ដែលមាននៅក្នុងផ្លែកំពីងរាជបានដើរតូយ៉ាងសំខាន់ ក្នុងការកាត់បន្ថយ ជាតិខ្លាញ់ និង កាត់បន្ថយ កូឡេស្តូរ៉ល នៅក្នុងរាងកាយអ្នក បានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះផ្លែកំពីងរាជ គឺជាជំរើសដ៏ល្អ បំផុត សំរាប់អ្នកមានជាតិខ្លាញ់ និង កូឡេស្តូរ៉ល ខ្ពស់នៅក្នុងរាយកាយ។
២-ធ្វើឲ្យធ្មេញមានសុខភាពល្អ: កំពីងរាជ មិនត្រឹមតែអាច ការពារជំងឺមហារីក បានគ្រប់ប្រភេទទេ ប៉ុន្តែលោកអ្នក គ្រាន់តែ ទំពារកំពីងរាជ វាអាចធ្វើឲ្យធ្មេញ អ្នកភ្លឺសស្អាត បានមួយកម្រិត លើសពីមុនទៅហើយ។ មិនតែប៉ុណ្ណោះទេ នៅពេលដែលអ្នក ទំពារកំពីងរាជនោះ វាធ្វើឲ្យបង្កើ់ននូវកម្រិត ទឹកមាត់ ដែលអាចជួយ ការពារជំងឺពុកធ្មេញ បង្កដោយបាក់តេរី បានយ៉ាងមានប្រសិទ្ធភាព។
៣-ថែរក្យាតុល្យភាពទម្ងន់: មានបញ្ហាសុខភាពច្រើនណាស់ ដែលបង្ក ដោយ ការលើសទម្ងន់ ដូចជាជំងឺសាច់ដុំបេដូង ជំងឺដាច់សរសៃឈាមខួរក្បាល និង ជំងឺលើសឈាមជាដើម។ ដូច្នេះហើយ បើចង់ការពារ ជំងឺដែលបង្កដោយ ការលើសទម្ងន់នោះ លោកអ្នកគួរតែ ទទួលទាន ផ្លែកំពីងរាជ ឲ្យបានញឹកញាប់ ពីព្រោះវា សំបូរដោយជាតិសរសៃ ដែលមានអត្ថប្រយោជន៍ ក្នុងការរក្សាទំងន់របស់អ្នក ។
៤-បង្កើនប្រព័ន្ធភាពស៊ាំ: អ្វីដែលពិសេស របស់ផ្លែកំពីងរាជ នោះ គឺជាអាចបង្កើនប្រព័ន្ធភាពស៊ាំ ដោយសារតែ វាសំបូរទៅដោយ សារធាតុ ប្រឆាំងអុកស៊ីតកម្ម។ ម្យ៉ាងវិញទៀត យោងទៅតាមការស្រាវជ្រាវថ្មីៗនេះបានឲ្យដឹងថា វានឹងរក្សា និង បង្កើនប្រព័ន្ធភាពស៊ាំ កាន់តែមានប្រសិទ្ធភាព នៅពេលដែលអ្នកមានភាពតានតឹង។
៥-ការពារជំងឺមហារីក: យោងទៅតាមការស្រាវជ្រាវ បានឲ្យដឹងថាសារជាតិដែលមាន នៅក្នុងផ្លែកំពីងរាជ ទាំងអស់ អាចកាត់បន្ថយអត្រានៃការកើត ជំងឺដុះដុំសាច់ នៅក្នុងរាងកាយសត្វកណ្តុរ។ ខណៈពេលដែល វិទ្យស្ថានមហារីកជាតិ របស់ប្រទេសថៃ បានឲ្យដឹងថា ជាតិសរសៃ ដែលមាននៅក្នុង ផ្លែកំពីងរាជ អាចកាត់បន្ថយអត្រា នៃការកើតជំងឺ មហារីកគ្រប់ប្រភេទ បានផងដែរ។
៦. ការពារជំងឺសរសៃឈាមបេះដូង: ដោយសារតែវត្តមាននៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនដ៏សម្បូរបែប ធ្វើឲ្យផ្លែបំពេញរាជ្យ មានសមត្ថភាពជួយសម្រួលដល់លំហូរឈាមទៅកាន់បេះដូង និងសរសៃបេះដូងឲ្យដំណើរការបានល្អ។
៧. ព្យាបាលបញ្ហាអាឡែស៊ី: ផ្លែបំពេញរាជ្យ មានផ្ទុកអាស៊ីត sandorinic និង bryonotic ដែលអាចជួយការពារ និងព្យាបាលបញ្ហាប្រតិម្មអាឡែស៊ីបាន។
៨. ការពារដង្កូវស៊ីធ្មេញ: លក្ខណ:សម្បត្តិមួយទៀតនៃផ្លែបំពេញរាជ្យ គឺប្រឆាំងនឹងបាក់តេរីនៅក្នុងមាត់ ដែលធ្វើឲ្យអ្នកលែងមានបញ្ហាដង្កូវស៊ីធ្មេញ និងកាត់បន្ថយដង្ហើមអាក្រក់។
៩. បង្ការជំងឺមហារីក: ផ្លែបំពេញរាជ្យ ត្រូវបានគេទទួលស្គាល់ថា មានសមត្ថភាពអាចទប់ស្តាត់ជំងឺមហារីកមួយចំនួន ជាពិសេសមហារីកឈាម ព្រោះវាសម្បូរសារធាតុ phytonutrients ដែលអាចរារាំងដល់ភាពមិនប្រក្រតីនៃកោសិកាមហារីក។
១០. ការពារជំងឺបាត់ការចង់ចាំ: ផ្លែបំពេញរាជ្យ មានសមត្ថភាពក្នុងការចិញ្ចឹមកោសិកាខួរក្បាល និងកាត់បន្ថយការធ្លាក់ចុះនៃកោសិកាខួរក្បាល។ នេះហើយជាមូលហេតុ ដែលធ្វើឲ្យវាមានឥទ្ធិពលអាចការពារអ្នកពីជំងឺបាត់ការចង់ចាំបាន៕
១១-អាចកំចាត់ជំងឺរាគនិងទល់លាមក: អ្វីដែលលោកអ្នក នឹកស្មាន មិនដល់នោះ គឺ ផ្លែកំពីងរាជអាច ព្យបាលលោកអ្នក ពីជំងឺរាគ និងទល់លាមក ក្នុងពេលតែមួយ។ ព្រោះថា ជាតិសរសៃ នៅក្នុងផ្លែកំពីងរាជ បានស្រូបយកជាតិទឹក នៅពេលដែលអ្នករាគ និងផ្តល់ជាតិទឹកវិញ នៅពេល អ្នកទល់លាមក។ ដូច្នេះ សំរាប់អ្នកដែលមានអាការៈ ទល់លាមក និងរាគ គួរតែទទួលទាន ផ្លែកំពីងរាជ ព្រោះវាអាចជាថ្នាំ ព្យាបាលជំងឺទាំងពីរនេះ ពីថ្នាំធម្មជាតិ៕

១២-ការពារជំងឺឬសដូងបាត: ជំងឺឫសដូងបាត ជាជំងឺដែលរំារ៉ៃ និងមិនងាយព្យាបាលឡើយ។ ដូច្នេះហើយ លោកអ្នកគួរតែ ទទូលទាន កំពីងរាជ ឲ្យបានញឹកញាប់ ដោយសារតែ ការស្រាវជ្រាវ បានឲ្យដឹងថា សារធាតុ ដែល មាននៅក្នុងផ្លែកំពីងរាជ អាចការពារ និង កាត់បន្ថយអត្រា នៃការកើត ជំងឺឫសដូងបាត បានយ៉ាងមានប្រសិទ្ធភាពផងដែរ។



By: Bonny