តោះមានពេលទំនេរទៅមើលសត្វចង្កៀលខ្យង ប្រមាណជា ៤០០០ក្បាល កំពុងរស់នៅ និងរកចំណីចិញ្ចឹមជីវិតនៅតំបន់បឹងស្នេហ៍ ទួលព័ន្ធតាឡីខេត្តព្រៃវែងយើងនិង…

ព្រៃវែង៖ មានវត្តមានប្រភេទសត្វស្លាប សត្វចង្កៀលខ្យង ប្រមាណ ៤០០០ក្បាល បាននិងកំពុងរស់នៅ និងរកចំណីចិញ្ចឹមជីវិតនៅតំបន់បឹងស្នេហ៍(ទួលព័ន្ធតាឡី)នៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។ នេះបើតាមកាចុះអង្កេតដោយផ្ទាល់របស់ក្រុមការងារបច្ចេកទេសក្រសួងបរិស្ថាន ដើម្បីកំណត់អត្តសញ្ញាណប្រជាពលរដ្ឋការពារសត្វស្លាបនៅទីនោះ។

ទីកន្លែងសំបុកបន្តពូជ និងពងកូនរបស់ប្រភេទសត្វស្លាបទឹកសំខាន់ៗ នៅទីតាំងតំបន់បឹងស្នេហ៍(ទួលព័ន្ធតាឡី)នេះ មានប្រជាពលរដ្ឋចូលរួមការពារ ស្ថិតនៅទួលស្វាយដូន ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។ ក្រៅពីបានចូលរួមអភិរក្សសត្វស្លាបលើទីតាំងជាក់ស្តែង ប្រជាពលរដ្ឋក៏បាននិងកំពុងស្នាក់នៅប្រកបរបរធ្វើស្រែ និងចិញ្ចឹមសត្វទាផ្ទាល់ក្នុងទីតាំងនោះផងដែរ។

សូមបញ្ជាក់ថា តំបន់បឹងស្នេហ៍(ទួលព័ន្ធតាឡី) រាជរដ្ឋាភិបាលគ្រោងដាក់ជាតំបន់ការពារប្រើប្រាស់ច្រើនយ៉ាង ដែលក្រសួងពាក់ព័ន្ធនានាកំពុងសិក្សានៅឡើយ៕

By: Bonny From : CNC