តំបន់រ៉ាមសារព្រែកទាល់នៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ជាតំបន់មួយដែលមានជីវៈចម្រុះយ៉ាងសម្បូរបែបនៅ ក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក

ក្រសួងងបរិស្ថាន៖ តំបន់នេះជាតំបន់មួយដែលមានជីវៈចម្រុះយ៉ាងសម្បូរបែបនៅ ក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ដែលបានផ្តល់ជាទីជម្រកដល់រុក្ខជាតិ និងសត្វជាង ៨០០ប្រភេទ។

តំបន់ស្នូលព្រែកទាល់ត្រូវបានដាក់ជាតំបន់ដីសើមរ៉ាមសារនៅខែធ្នូ ឆ្នាំ២០១៥ ហើយការដាក់តំបន់នេះជាតំបន់រ៉ាមសារបានផ្តល់អត្ថប្រយោជន៍គឺមានជំនួយអាចអភិរក្សប្រភេទសត្វស្លាបកំរ រុក្ខជាតិ ប្រព័ន្ធអេកូឡូហ្ស៊ី ជីវៈចម្រុះ និងផ្តល់ផលចំណេញដល់សហគមន៍ ពីការទាក់ទាញទេសចរណ៍។

នៅក្នុងរូបភាពនេះ បងប្អូនអាចមើលឃើញព្រៃលិចទឹកដែលមានពណ៌ស គឺជាទីតាំងពងកូនរបស់សត្វស្លាបជាច្រើនប្រភេទនៅតំបន់ស្នូលព្រែកទាល់។

ឋបនីយជីវមណ្ឌលបឹងទន្លេសាប ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តចំនួន០៥ គឺខេត្តកំពង់ធំ សៀមរាប បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។

ឋបនីយជីវមណ្ឌលបឹងទន្លេសាបមានតំបន់ស្នូល០៣គឺ តំបន់រ៉ាមសារព្រែកទាល់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងសែន ក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។ ប្រភេទជីវៈចម្រុះនៅឋបនីយជីវមណ្ឌលបឹងទន្លេសាបមានដូចជាប្រភទសត្វស្លាបទឹកប្រមាណជា២២៥ប្រភេទ មច្ចាជាតិ១៧៥ប្រភេទ ថនិកសត្វ៤៦ប្រភទេ ល្មូន៤២ប្រភេទ និងរុក្ខជាតិ២០០ប្រភេទ៕

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online