តំបន់សេដ្ឋកិច្ចពិសេសTai Seng នាំទំនិញទៅកាន់ទីផ្សារអន្តរជាតិក្នុងទំហំជាទឹកប្រាក់ប្រមាណ ៣១ លានដុល្លារ

បាវិត៖ តំបន់សេដ្ឋកិច្ចពិសេស Tai Seng Bavet នៅក្រុងបាវិត នៃខេត្តស្វាយរៀង បាននាំចេញនូវមុខទំនិញមួយចំនួនទៅកាន់ទីផ្សារអន្តរជាតិនូវទំហំទឹកប្រាក់ប្រមាណជាង ៣១ លានដុល្លារអាមេរិក ។

បើយោងតាមរបាយការណ៍របស់រដ្ឋបាលខតំបន់សេដ្ឋកិច្ចពិសេស Tai Seng Bavet ដែលបានផ្សាយនៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ ២០២០នេះ បាននាំចេញនូវមុខទំនិញមួយចំនួនរួមមានសម្លៀកបំពាក់ កង់ កង់អគ្គិសនី ស្បែកជើង និងផលិតផលផ្សេងៗទៀត ដែលមានទំហទឺកប្រាក់ ៣១ លានដុល្លារអាមេរិក។

របាយការណ៍ដដែលបន្តថា មុខទំនិញដែលបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានសម្លៀកបំពាក់ចំនួន ៣,៦ លានដុល្លារអាមេរិក កង់មានចំនួនជាង ២៣,៣ លានដុល្លារអាមេរិក កង់អគ្គិសនីមានចំនួន ៤១ ម៉ឺនដុល្លារអាមេរិក ស្បែកជើង ២៩ ម៉ឺនដុល្លាអាមេរក និងទំនិញផ្សេងទៀត មានចំនួនជាង ៤ លានដុល្លារអាមេរិក បើធៀបជាមួនឹងខែកក្កដា កើនឡើងប្រមាន០,៥ ភាគរយ។

តំបន់សេដ្ឋកិច្ចពិសេសTai Seng Bavet រហូតមកដល់បច្ចុប្បន្ននេះ មានក្រុមហ៊ុន-រោងចក្រចំនួន៣៤ កំពុងប្រតិបត្តិការអាជីវកកម្មរបស់ខ្លួន និង ផែស្ងួតមួយ មានផ្ទៃដីវិនិយោគសរុបជាង២០០ហិកតា និង មានដើមទុនវិនិយោគ សរុបចំនួនជាង ១៣៩ លាន ដុល្លារអាមេរិក ដោយក្នុងនោះមានក្រុមហ៊ុន-រោងចក្រ ស្មើ៨៨ភាគរយ កំពុងមានសកម្មភាពផលិត និងនាំចេញ។

នៅក្នុងខែសីហា ឆ្នាំ ២០២០ នេះ តំណាក្រសួងពាណិជ្ជកម្មប្រចាំរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត បានផ្តល់ C/O ដល់បណ្តាក្រុមហ៊ុនដែលមានទីតាំងនេះ សរុបចំនួន ៤៧៣ ច្បាប់ ដែលទម្រង់ CRF ចំនួន ២៤៨ ច្បាប់ ក្នុងការនាំទំនិញចេញទៅកាន់ទីផ្សារអន្តរជាតិ៕

By: Bonny From: https://www.propertyarea.asia