ត្រឹមរយៈពេល២៤ម៉ោង ប្រទេសអ៊ីតាលីមានអ្នកស្លាប់ដោយ​កូវីត-១៩ ​សរុប​៤៧៥នាក់

អ៊ីតាលី៖ ​កាលពីថ្ងៃ​ពុធម្សិលមិញនេះ ប្រទេសអ៊ីតាលីបានរាយការណ៍ថា​ មនុស្សយ៉ាងហោចណាស់ ៤៧៥ នាក់បានស្លាប់ដោយ​សារកូវីត-១៩ ដែល​នេះគឺជាតួលេខខ្ពស់បំផុត បើគិតត្រឹម​រយៈពេលមួយថ្ងៃ។ នេះបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន straitstimes ។

រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសអ៊ីតាលីបានកើនឡើងដល់ ២,៩៧៨ នាក់​  ខណៈ​ចំនួន​អ្នកឆ្លងបានកើន​ដល់​ ៣៥,៧១៣ នាក់។

មឈូសត្រូវបានគេដាក់ចូលទៅក្នុងទីបញ្ចុះសពរបស់មន្ទីរពេទ្យ Ponte San Pietro ក្នុង​ទីក្រុង Bergamo

ប្រធានវិទ្យាស្ថានសុខភាពជាតិរបស់ប្រទេសអ៊ីតាលីលោក Silvio Brusaferro បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ជាតិថា៖រឿងដែលសំខាន់នៅពេលនេះ គឺ​យើងទាំងអស់គ្នាត្រូវចូលរួមចាត់វិធានការណ៍ដើម្បីជួយទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ហើយវាអាចនឹងចំណាយពេលច្រើនថ្ងៃ មុនពេលយើងអាចឃើញ​លទ្ធផល។Silvio Brusaferro

បុគ្គលិកនៅមន្ទីរពេទ្យ Ponte San Pietro កំពុងរៀបមឈូសដាក់អ្នកដែលស្លាប់បាត់បង់ជីវិត

គួរជម្រាបផងដែរថា ​​ខណៈពេលដែលជំងឺកូវីដ-១៩ បានរាតត្បាតការតែខ្លាំងឡើងៗ អាជ្ញាធររបស់ប្រទេសអ៊ីតាលីក៏បានចាត់វិធានការណ៍យ៉ាងតឹងរឹង​ដោយហាមឃាត់មិនឱ្យមានការជួបជុំនៅតាមទី​សាធារណៈ​​ ​ចំណែកសាលារៀន ​កន្លែង​ហាត់ប្រាណ  ​ហាង​ ​រោងកុន​ និងទីកន្លែងកម្សាន្តផ្សេងៗ​ត្រូវ​បាន​បិទចោល។ លើសពីនេះទៀត អាជ្ញាធរក៏បានហាមឃាត់មិនឱ្យមានរៀបចំ​ពិធី​មង្គលការ​ និង​ពិធី​បុណ្យ​សព​​​​ឡើយ៕

សាក​សព​អ្នកដែលបានស្លាប់បាត់បង់ជិវិត ត្រូវបានគេរៀបចំរួចជាស្រេច ដើម្បីយកទៅបញ្ចុះ

អត្ថបទ៖ https://www.khmerload.com/

Book Bus Ticket Online With LankrongTicket.com Book Bus Ticket Online